ឧកញ៉ា ស៊ឹង សំអុល ជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ ត្រូវបញ្ជូនមកកាន់កងរាជអាវុធហត្ថខេត្តវិញ ដើម្បីបន្តនីតិវិធីសួរចម្លើយដដែល

July 12, 2019 97

ភ្នំពេញ ៖ ក្រោយពីសមត្ថកិច្ចបានបញ្ជូនលោកឧកញ៉ា ស៊ឹង សំអុល និងអ្នកពាក់ព័ន្ធដែលជាប់ទាក់ទងទៅនឹងបទល្មើសព្រៃឈើ មកកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នោះ ឥឡូវបានបញ្ជូនមកកាន់កងរាជអាវុធហត្ថខេត្តវិញហើយ ដើម្បីបន្តនិតិវិធីសួរចម្លើយដដែល។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់មន្ទីរព័ត៌មានខេត្តរតនគិរី រាយការណ៍មក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ កងកម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ក្រោមការដឹកនាំ បញ្ជាផ្ទាល់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ បានបើកប្រតិបត្តិការបង្ក្រាប បទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុនមេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង៤០គ្រឿង ផងដែរ៕

Loading...