ក្នុងខែមិថុនា ចាប់រថយន្តដឹកលើសទម្ងន់ ចំនួន១៩៧គ្រឿង និងពិន័យ ជាង៤រយលានរៀល

July 12, 2019 80

ភ្នំពេញ ៖ កាលពីខែមិថុនា ឆ្នាំ២០១៩ លេខាធិការដ្ឋានរបស់ គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ ចាប់បានរថយន្ត ដឹកទំនិញលើស ទម្ងន់កម្រិតកំណត់ ចំនួន ១៩៧គ្រឿង និងពិន័យបានថវិកា សរុបចំនួន ៤២២,៧០០,០០០ រៀល។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា “យើងសង្កេតឃើញថា ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការថយចុះចំនួន២៤ គ្រឿង គឺពី ២២១គ្រឿង ក្នុងខែឧសភា មក ១៩៧ គ្រឿង ក្នុងខែមិថុនា ឆ្នាំ២០១៩។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ២៨តោន”៕

Loading...