ព្រលឹងចុងសក់! ជើងហោះហើរ Air Canada បង្ខំចិត្តចុះចតបន្ទាន់នៅលើកោះហាវ៉ៃ គ្រាប៉ះនឹងខ្យល់គួចខ្លាំង

July 12, 2019 96

ម៉ុងត្រេអាល់ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះថា អ្នកដំណើរដែលមានអារម្មក្តុកក្តួល បានរៀបរាប់ថា ត្រូវបានបោកបក់នៅក្នុង យន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាស Air Canada ខណៈដែលយន្តហោះ បានបុកនឹងខ្យល់គួចខ្លាំង នៅតាមផ្លូវឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី កាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានបង្ខំឱ្យចុះចតជាបន្ទាន់។

ក្រុមហ៊ុននេះ បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ជើងហោះហើរ AC33 ហោះចេញពីទីក្រុង Vancouver ឆ្ពោះទៅទីក្រុងស៊ីដនី បានប៉ះពាល់បញ្ហារយៈពេល ២ម៉ោងដោយចេញពីកោះហាវ៉ៃ ហើយបានត្រឡប់ទៅកាន់កោះ Honolulu វិញ។

សេចក្តីថ្លែងការណ៍បន្តថា យន្តហោះ Boeing 777-200 បានចុះចតជាធម្មតានៅម៉ោង៦និង៤៥នាទី ត្រូវនឹងម៉ោង១២និង៤៥នាទីយប់ ម៉ោងនៅសិង្ហបុរី។ ដោយបន្ថែមថា “មានមនុស្សប្រហែល៣៥នាក់ បានរងរបួសស្រាល”។

សូមបញ្ជាក់ថា យន្តហោះនេះដឹកអ្នកដំណើរ ២៦៩នាក់ និងសមាជិកនាវិក ១៥នាក់។

ទោះបីជាជាជួបនឹងបញ្ហានេះក្តី តែការចុះចតរបស់ជើងហោះហើរ នេះបានដោយសុវត្ថិភាព។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្រុមហ៊ុន Air Canada កំពុងរៀបចំសណ្ឋាគារ និងអាហារសម្រាប់អ្នកដំណើរនៅកោះ Honolulu និងកំពុងសម្លឹងរកមើលការ បន្តហោះហើរទៅមុខទៀត៕

Loading...