ពាក់ឡេនភ្នែកច្រើន ផ្តល់ផលវិបាកអ្វីខ្លះដល់អ្នក?

July 12, 2019 119

សុខភាព ៖ ការពាក់ឡេនពិតជាមើលទៅស្អាត ហើយមានភាពទាក់ទាញខ្លាំងណាស់ ដោយសារតែវា អាចធ្វើឲ្យភ្នែកអ្នកមានពណ៌ និងមានពន្លឺ ប៉ុន្តែតើអ្នកដឹងទេថា នៅពេលដែលអ្នកពាក់ច្រើន នោះវានឹងផ្តល់ផលវិបាក ដល់អ្នកខ្លាំងណាស់។ តើវាផ្តល់ផលអាក្រក់អ្វីខ្លះដល់ភ្នែកអ្នក?

ទី១-កញ្ជក់ភ្នែកប្រែពណ៌៖ នៅពេលដែលអ្នកពាក់ឡេន ដែលមានពណ៌ចំរុះច្រើន នោះភ្នែករបស់អ្នកងាយ នឹងប្រែពណ៌ណាស់ ដោយសារតែឡេននោះ នៅជាប់ភ្នែកអ្នកក្នុងរយៈពេលយូរ ជាហេតុដែលអាចធ្វើឱ្យពណ៌ទាំងនោះ ឆ្លងចូលទៅក្នុងកញ្ចក់ភ្នែកអ្នកយ៉ាងងាយ។

ទី២-ភ្នែកចេញឈាម៖ នៅក្នុងឡេនមានសារធាតុគីមីជាច្រើន ដូចនេះនៅពេលដែល អ្នកមិនមានទម្លាប់ពាក់ ឬ មានអាការៈប្រតិកម្មភ្នែក ឬអាកាសធាតុប្រែប្រួល នោះភ្នែកអ្នកអាចនឹងរបួស ហើយចេញឈាមបាននៅ ពេលដែលអ្នកពាក់វាយូរក្នុងកែវភ្នែកអ្នក។

ទី៣-មើលមិនឃើញ៖ នៅពេលដែលអ្នកពាក់ឡេននេះយូរ នោះវានឹងប៉ះពាល់ដល់ភ្នែកអ្នកណាស់ ដោយធ្វើឱ្យភ្នែកអ្នកខ្វះអុកស៊ីសែន នោះភ្នែកអ្នកនឹងអាចកើត ជំងឺផ្សេងៗបានយ៉ាងងាយ ជាហេតុដែលអាចធ្វើឱ្យ អ្នកមើលមិនឃើញជារៀងរហូត។

ទី៤-ជំងឺកញ្ចក់ភ្នែក៖ នៅពេលដែលអ្នកពាក់យូរ វានឹងធ្វើឱ្យកញ្ចក់ភ្នែករបស់អ្នកមានបញ្ហា ដែលអាចធ្វើឱ្យវាមានជំងឺបាន ហើយថែមទាំងធ្វើឱ្យវាមិនអាច ដំណើរការបានល្អទៀតផង ហើយសូម្បីតែទឹកភ្នែកក៏មិន អាចដំណើរការបានល្អដែរ វាអាចបង្អាក់មិនឱ្យមានទឹកភ្នែក៕

ប្រភព៖ www.health.com.kh

Loading...