ទើបចេញពីពន្ធនាគារ! ឆ្មក់ចាប់ខ្លួនពីរនាក់ប្ដីប្រពន្ធ បញ្ចូលគុកវិញ ករណីជួញដូរថ្នាំញៀន ចំនួន៥កញ្ចប់ធំ

July 12, 2019 156

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីពីរនាក់ ជាមុខសញ្ញាជួញដូរគ្រឿងចាស់ ទើបចេញពីពន្ធនាគារ មិនរាងចាល មកវិញបន្តលក់គ្រឿងញៀនដដែល ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សណជ័យ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ លោក មន វុធី អធិការរង ទទួលបន្ទុកផ្នែកគ្រឿងញៀន ក្រោយពីស្រាវជ្រាវ ឈានដល់បើកប្រតិបត្តិការ បង្ក្រាបចាប់ជនសង្ស័យ ២នាក់ ដកហូតបានថ្នាំញៀន៥កញ្ចប់ធំ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួល ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ពេជ្រ ប៊ុនសេង (ហៅ ម៉ាប់) ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ លក់គ្រឿងញៀន ជាប់ពន្ធនាគារមិនដែលបានយូរ មានទីលំនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ មានស្រុកកំណើត ស្រុកបាទី ខេត្តតាកែវ ដែលទើបចេញពីគុក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ កមន្លងមកថ្មីៗនេះ បទលក់ថ្នាំញៀន។ ទី២-ឈ្មោះ សុខ ធាវី ភេទស្រី អាយុ៥០ឆ្នាំ នៅផ្ទះមើលកូនតូច ត្រូវជាប្រពន្ធ។ ក្នុងប្រតិបត្តិការបង្ក្រាបខាងលើ ដកហូតបានថ្នាំញៀនចំនួន៥កញ្ចប់ធំ។

ក្រោយពីចាប់ខ្លួនជនសង្ស័យទាំងពីរនាកើ សមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ សារជាថ្មីម្តងទៀត៕

Loading...