ប្រជុំផ្សព្វផ្សាយការងារ កសាងកម្លាំងកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

July 12, 2019 174

កំពង់ស្ពឺ ៖ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីប្រជុំផ្សព្វផ្សាយការងារជំនាញកសាងកម្លាំងកងរាជអាវុធហត្ថ ដោយមានវត្តមានចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ ព្រមនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋាន អ.ហ ខេត្តទាំងអស់។

ក្នុងឱកាសផ្សព្វផ្សាយនោះ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានលើកយកឯកសាររបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ឯក ស៊ិន សូផានី្ន មេបញ្ជាការរង ទទួលការងារជំនាញកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស កន្លងមក៕

Loading...