ចិន នឹងដាក់ទណ្ឌកម្មដល់ក្រុមហ៊ុនអាមេរិកណា ដែលជាប់ទាក់ទងនឹងការលក់អាវុធទៅឲ្យកោះតៃវ៉ាន់

July 13, 2019 195

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បាននិយាយនៅថ្ងៃសុក្រថា ប្រទេសចិននឹងដាក់ការ ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនអាមេរិក ណាមួយដែលជាប់ពាក់ព័ន្ធ នឹងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោក Geng Shuang បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសពីផែនការលក់ អាវុធដែលមានតម្លៃ ២,២២ ពាន់លានដុល្លារទៅកោះតៃវ៉ាន់។

ការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ដោយសហរដ្ឋអាមេរិកគឺជា ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ បទដ្ឋានជាមូលដ្ឋាននៃ ទំនាក់ទំនងអន្ដរជាតិគោលការណ៍ចិនតែមួយ និងទំនាក់ទំនងរួមរវាងចិន និងសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បន្ថែមថា ការលក់នេះ គឺបានធ្វើឱ្យខូចខាតដល់អធិបតេយ្យ និងសន្តិសុខជាតិរបស់ចិន។

លោកថា «ដើម្បីការពារផលប្រយោជន៍ជាតិ ប្រទេសចិននឹងដាក់ទណ្ឌកម្មទៅលើ ក្រុមហ៊ុនអាម៉េរិកទាំងឡាយណា ដែលជាប់ពាក់ព័ន្ធក្នុងការ លក់អាវុធទៅឱ្យកោះតៃវ៉ាន់»៕

Loading...