បុកអាថ្លៃ! រថយន្តលាយបេតុង បើកបុករះម៉ូតូ២គ្រឿង និងបន្តទៅបុកប៉ះរថយន្តរ៉ុលរ៉យ ដែលម្ចាស់ទើបតែទិញ

July 18, 2019 103

ភ្នំពេញ ៖ រថយន្តដឹកលាយបេតុងមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ក្នុងលឿនជ្រុលពេក ជ្រុលទៅបុករះម៉ូតូ២គ្រឿង និងរថយន្តរ៉ុលរ៉យ ១គ្រឿង ដែលម្ចាស់ទើបតែទិញ រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ ស្ថិតនៅលើផ្លូវ១០០៣ កែងនិងផ្លូវឧកញ៉ា ម៉ុង រទ្ធី ក្នុងភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តដឹកបេតុង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 5A-0039 បើកបរពីលិចទៅកើត លុះដល់ចំណុចខាងលើ ស្របពេលដែលយានជំនិះខាងមុខបង្អន់ល្បឿនភ្លើងស្តុប ស្រាប់តែរថយន្តបង្កបើកជ្រុលទៅបុកម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CV-6477 និងបុកម៉ូតូសេ១២៥ ពណ៌ខ្មៅ រួចបន្តទៅបុកប៉ះរថយន្តទំនើប ម៉ាក រ៉ុលរ៉យ ពណ៌ស មិនទាន់មានស្លាកលេខ ដែលម្ចាស់ទើបតែទិញ បណ្តាលឲ្យកំពិតផ្នែកខាងក្រោយ។

ក្រោយកើតហេតុ ម៉ូតូសេ១២៥ មួយគ្រឿង ខូចតិចតួច លើកបន្តដំណើរចេញទៅបាត់ សល់តែរថយន្តបង្ក ម៉ូតូ PCX និងរថយន្តរ៉ុយរ៉យ ហើយអ្នកបើកបរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ចំណែកសម្ភារៈ មធ្យោបាយ ក្នុងករណីខាងលើ រថយន្ត២គ្រឿង ម៉ូតូមួយគ្រឿង សមត្ថកិច្ចយកទៅរក្សាទុក រងចាំដោះស្រាយពេលក្រោយ៕

Loading...