Atletico Madrid ទិញបានខ្សែការពារឆ្នើម Trippier របស់ក្លិបTottenham Hotspur ក្នុងតម្លៃចំនួន២៦លានដុល្លារ

July 18, 2019 36

បាល់ទាត់ ៖ បើតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្លិប Atletico Madrid ដែលស្ថិតក្នុងលីគកំពូលអេស្ប៉ាញ LaLiga បានព្រមព្រៀងលើការចុះកិច្ចសន្យានាំយកកីឡាករខ្សែការពារស្លាបស្តាំ Kieran Trippier ពីក្លិបអង់គ្លេស Tottenham Hotspur ក្នុងតម្លៃប្រមាណ២៤លានអឺរ៉ូ ស្មើនឹង ២៦លានដុល្លារ។

សម្រាប់កិច្ចសន្យាថ្មីនេះនឹងមានរយៈពេល ៣ឆ្នាំជាមួយក្លិប Atletico Madrid គ្រាដែលកីឡាករវ័យ ២៨ឆ្នាំ Trippier បានចំណាយពេល ៥ឆ្នាំជាមួយក្រុមមាន់ខ្នាយមាស Spurs ចាប់តាំងពីបាននាំយកមកពីក្លឹប Burnley កាលឆ្នាំ២០១៥ ក្នុងតម្លៃខ្លួនតែ ៥លានអឺរ៉ូប៉ុណ្ណោះ ដោយបង្ហាញខ្លួនបាន ១០០ប្រកួត និងរកបាន ២គ្រាប់ផងដែរ។

គួរបញ្ជាក់ផងថា ខ្សែការពារសញ្ជាតិអង់គ្លេស Kieran Trippier ធ្លាប់បានឈ្នះពាន International Champions Cup ១ដងជាមួយ Spurs ក្នុងឆ្នាំ២០១៨ ហើយរូបគេនឹងត្រូវបន្តឈរជើងក្នុងក្របខណ្ឌ LaLiga រហូតដល់ឆ្នាំ២០២២។ Trippier ក៏ជាកីឡាករមានតម្លៃខ្លួនថ្លៃលំដាប់ទី៣ នៅ Atletico Madrid ដែលបានចំណាយក្នុងរដូវកាលថ្មីឆ្នាំ២០១៩-២០២០នេះដែរ៕

Loading...