អាល់ហ្សេរី គ្រងតំណែងជើងឯក Africa Cup of Nations 2019 ក្រោយយកឈ្នះ សេណេហ្គាល់ ១-០ នៅវគ្គផ្តាច់ព្រ័ត្រ

July 20, 2019 48

បាល់ទាត់ ៖ ក្រុមបាល់ទាត់អាល់ហ្សេរី គ្រងតំណែងជើងឯកពានរង្វាន់ប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2019 ដែលប្រទេសអេហ្ស៊ីបធ្វើម្ចាស់ផ្ទះ បន្ទាប់ពីយកឈ្នះគូប្រជែងសេណេហ្គាល់ត្រឹម ១-០ នៅវគ្គផ្តាច់ព្រ័ត្រនាយប់មិញនេះ។

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Cairo ប្រទេសអេហ្ស៊ីប កីឡាករនាំសំណាង Baghdad Bounedjah ជាអ្នកបានគ្រាប់ជ័យជម្នះតាំងពីចាប់ផ្តើមប្រកួតវគ្គផ្តាច់ព្រ័ត្របាន ២នាទីក្នុងវគ្គទី១ បន្តដល់ចប់ការប្រកួត ពេញម៉ោង ៩០នាទី ដើម្បីជួយអាល់ហ្សេរី ឈ្នះជើងឯក Africa Cup of Nations ជាលើកទី២ ក្រោយពេលធ្លាប់ឈ្នះ ដំបូងកាលឆ្នាំ១៩៩០ ខណៈសេណេហ្គាល់របស់កីឡាករ Sadio Sane នៅមិនទាន់ឈ្នះម្តងនៅឡើយទេ។

ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ សេណេហ្គាល់ មានឱកាសទទួលបានបាល់ប៉េណាល់ទីផងដែរក្នុងវគ្គទី២ តែត្រូវបានលុបចោលវិញ ក្រោយលោកអាជ្ញាកណ្តាលពិនិត្យប្រព័ន្ធ VAR ក្នុងករណីដៃប៉ះបាល់ក្នុងប្រអប់គ្រោះថ្នាក់ (handball)៕

Loading...