ប្រធាន La Liga លើកឡើងថា កីឡាករ Antoine Griezmann នឹងមិនអាចផ្ទេរចេញពីក្លិប FC Barcelona បានទៀតទេ

July 25, 2019 66

បាល់ទាត់ ៖ លោក Javier Tebas ប្រធានក្របខ័ណ្ឌ La Liga នៃប្រទេសអេស្ប៉ាញ បានលើកឡើងថា កីឡាករខ្សែប្រយុទ្ធ Antoine Griezmann នឹងមិនអាចផ្ទេរចេញពីក្លឹប FC Barcelona បានទៀតទេ ក្រោយផ្ទុះរឿងប្តឹងផ្តល់ពីក្លិប Atletico Madrid នៅអំឡុងរដូវកាលដោះដូរកីឡាករនាពេលថ្មីៗនេះ។

ករណី២ ដែលលោក Tebas បានទទួលបណ្តឹងដូចទៅនឹង FIFA ផងដែរ ដោយទី១ តម្លៃទិញផ្តាច់កិច្ចសន្យារបស់ Griezmann មានការធ្លាក់ចុះពី ២០០លានអឺរ៉ូ មកនៅត្រឹម១២០លានអឺរ៉ូ និងទី២ FC Barcelona បានលួចទាក់ទងកីឡាករបារាំងស្ងាត់ៗ តាំងពីខែមីនា ឆ្នាំ២០១៩ មុនពេលរដូវកាលដោះដូរកីឡាករបើកទ្វារ នៅថ្ងៃទី០១ ខែកក្កដា។

លោក Tebas បានថ្លែងគូបញ្ជាក់ប្រាប់ Onda Cero ថា «La Liga កំពុងពិនិត្យទៅលើលទ្ធភាព និងសេចក្តីសម្រេចទៅ លើរឿងដែលបានកើតឡើង ហើយវាអាចនឹង block កីឡាកររូបនេះមិនឲ្យផ្ទេរចេញទៅណាក្រៅពីលេងឲ្យ Barcelona រហូតដល់ចូលនិវត្តន៍ ប្រសិនបើករកឃើញមានកំហុសមែននោះ»។

យ៉ាងណាក៏ដោយ សមាជិកជួយឲ្យបារាំង ឈ្នះ FIFA World Cup 2018 Antoine Griezmann បានចូលលេងក្នុងក្លឹបថ្មី FC Barcelona ១ប្រកួតមកហើយ ក្នុងជំនួបមិត្តភាពអន្តរជាតិដែលចាញ់ Chelsea ២-១ ដែលត្រូវបានធ្វើឡើងនៅប្រទេសជប៉ុន៕

Loading...