នៅឈូងសមុទ្រអារ៉ាប់ កងទ័ពអាកាស និងទ័ពជើងទឹកអាមេរិក ប្រារព្ធធ្វើសមយុទ្ធរួមគ្នា

July 31, 2019 63

អាមេរិក ៖ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ទីបញ្ជាការកណ្ដាល របស់ទ័ពអាកាសសហរដ្ឋអាមេរិក បានធ្វើការប្រកាសថា កងទ័ពអាកាស និងទ័ពជើងទឹកអាមេរិក បានចូលរួមក្នុងសមយុទ្ធរួមគ្នាមួយ នៅឈូងសមុទ្រអារ៉ាប់ កាលពីសប្ដាហ៍មុន។

យន្តហោះចម្បាំង F-15E Strike Eagle ជាមួយនឹងកងយន្តហោះចម្បាំង លេខ៣៣៦ បានចូលរួមក្នុងប្រតិបត្តិការ នៅក្នុងសមយុទ្ធសង្គ្រាម លើផ្ទៃសមុទ្រ ជាមួយនឹងនាវាពិឃាត USS Gonzalez និងនាវាល្បាត របស់ទ័ពជើងទឹក P-3 Orion កាលពីថ្ងៃទី២៤ ខែកក្កដាកន្លងទៅថ្មីៗនេះ។

គួរបញ្ជាក់ថា សមយុទ្ធយោធានេះ គឺជាការបង្ហាញប្រតិបត្តិការរួមគ្នាមួយ រវាងទ័ពជើងទឹកនិងកងទ័ពអាកាសអាមេរិក ដើម្បីកសាងចំណងមិត្តភាពឲ្យកាន់តែជិតស្និទ្ធឡើង រវាងទីបញ្ជាការកណ្ដាល របស់អង្គភាពកងទ័ពទាំងពីរ៕

Loading...