អ្នកជំនាញអាមេរិក និងកូរ៉េខាងត្បូង៖ មីស៊ីល២គ្រាប់ ដែលកូរ៉េខាងជើង បាញ់ចុងក្រោយនេះ គឺហោះឡើងលើបានចម្ងាយ៣០គីឡូម៉ែត្រ

August 01, 2019 79

អាមេរិក និងកូរ៉េខាងត្បូង ៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ បានផ្សាយថា រយៈកម្ពស់អតិបរិមានៃមីស៊ីល ដែលបាញ់ដោយកូរ៉េខាងជើង កាលពីព្រឹកថ្ងៃពុធនេះ គឺហោះឡើងបានចម្ងាយ៣០គីឡូម៉ែត្រ (១៨,៦ ម៉ាយ)។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ យោធាកូរ៉េខាងត្បូង និងអាមេរិក កំពុងវិភាគលម្អិតបន្ថែមទៀត ទាក់ទងនឹងមីស៊ីលនោះ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា ទីភ្នាក់ងារកូរ៉េខាងត្បូង បានរាយការណ៍ ដោយយោងទៅលើយោធាថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានបាញ់គ្រាប់ផ្លោងជាច្រើនគ្រាប់ ដែលមិនស្គាល់អត្តសញ្ញាណ នៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ នាយសេនាធិការចម្រុះ កូរ៉េខាងត្បូងបានបន្តទៀតថា ការបាញ់បង្ហោះនេះ គឺមីស៊ីលរយៈចម្ងាយជិតចំនួន ២ គ្រាប់ដែលហោះបានចម្ងាយប្រមាណ ២៦៧ ម៉ាយល៍ មុនពេលធ្លាក់ចូលសមុទ្រជប៉ុន។

កូរ៉េខាងត្បូងបានកំណត់ អត្តសញ្ញាណមីស៊ីលនោះជាប្រភេទ KN-23។

ការបាញ់បង្ហោះកាលពីថ្ងៃពុធ បានកើតឡើងមិនដល់មួយសប្តាហ៍នោះទេ ចាប់តាំងពីប្រទេសកូរ៉េខាងជើង បានបាញ់ផ្លោងពីរគ្រាប់ចេញពី តំបន់មួយដែលនៅជិតទីក្រុងឆ្នេរសមុទ្រ ភាគខាងកើតរបស់ខ្លួនឈ្មោះ Wonsan កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍ភ្លាមៗបន្ទាប់ពី ការបាញ់បង្ហោះនោះថា គឺជាការធ្វើតេស្តអាវុធយុទ្ធសាស្ត្រថ្មី និងត្រូវបានសង្កេតឃើញដោយ ផ្ទាល់ពីសំណាក់មេដឹកនាំគីមជុងអ៊ុន៕

Loading...