ចាប់ខ្លួនជនសង្ស័យ៣នាក់ ពីបទកាន់កាប់អាវុធគ្មានការអនុញ្ញាតិ និងចាត់ចែងគ្រឿងញៀន នៅខណ្ឌទួលគោក

August 03, 2019 366

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ៣នាក់ ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ និងចាត់ចែងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅក្នុងមូលដា្ឋនសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាម៉ោង១៖៣០នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១- ឈ្មោះ ស៊ុន សុវណ្ណៈ (ហៅ ណាក់) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករលក់គ្រឿងរថយន្ត ស្នាក់នៅផ្ទះលេខ១៧ ផ្លូវលេខ២២៣ កែង១៩៤ ក្រុមទី៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក (ម្ចាស់ដាវ មានសារធាតុញៀន)។ ទី២- ឈ្មោះ អ៊ុ សីហា (ហៅ ហា) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ទី៣- ឈ្មោះ សំ ម៉ានិត (ហៅ និត) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដេរវាំងន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៦ សង្កាត់គីឡូត៍ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)។

វត្ថុតាងចាប់យករួមមាន៖ ទី១- ដាវចំនួន១ដើម ប្រវែង០,៥០ម, ទី២- ម៉ូតូចំនួន២គ្រឿង ម៉ាកHonda  C125 ពាក់ស្លាកលេខ ភ្នំពេញ 1HB-7941 និង ម៉ាក Today ពាក់ស្លាកលេខ ភ្នំពេញ 1CN-2030, ទី៣- សម្ភារៈកែច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

Loading...