ប្រទេសនានា នៅក្នុងជំនួបកំពូលអាស៊ីខាងកើត របស់អាស៊ាន បង្ហាញក្តីព្រួយបារម្ភជុំវិញការតេស្តមីស៊ីល កូរ៉េខាងជើង និងបញ្ហាជំនួញ

August 03, 2019 34

បាងកក ៖ មន្ត្រីជាន់ខ្ពស់ប្រទេសថៃ បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋមន្ត្រីការបរទេសនានា ដែលចូលរួមក្នុងជំនួបកំពូលអាស៊ីខាងកើត នៃក្រុមតំបន់អាស៊ាន បានបង្ហាញនូវក្តីព្រួយបារម្ភស្តីពីការតេស្តមីស៊ីល របស់ប្រទេសកូរ៉េខាងជើង និងនិយាយថា វាបង្កឲ្យមានឥទ្ធិពលអវិជ្ជមាន លើកិច្ចប្រឹងប្រែងសន្តិភាព។

មន្ត្រីក្រសួងការបរទេសថៃ លោក Arthayudh Srisamoot បានមានប្រសាសន៍ថា សមាគមមានសមាជិក១៨ប្រទេស ដែលជួបប្រជុំគ្នានៅទីក្រុងបាងកកនេះ ក៏បានបង្ហាញនូវក្តីព្រួយបារម្ភផងដែរ អំពីដំណើរវិវត្តថ្មីៗស្តីពីបញ្ហាជំនួញ ជាពិសេសនោះ គឺរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ហើយនិងប្រទេសជប៉ុន ជាមួយប្រទេសកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា ជំនួបកំពូលអាស៊ីខាងកើត នៃប្រទេសអាស៊ីអាគ្នេយ៍ចំនួន១០ និងដៃគូសំខាន់ៗនានា ដូចជា ប្រទេសចិន, ជប៉ុន, រុស្ស៊ី, កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនោះ គឺបានប្រារព្ធធ្វើឡើងនូវសន្និសីទរដ្ឋមន្ត្រីប្រចាំឆ្នាំ៕

Loading...