អ៊ីស្រាអែល កំពុងស្វែងរកការបណ្ដេញពលរដ្ឋប៉ាឡេស្ទីន ចេញពីទីក្រុងយេរ៉ូសាឡឹម

August 05, 2019 26

រ៉ាម៉ាឡា ៖ នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនលោក Mohammad Ishtaye បានចោទប្រកាន់អ៊ីស្រាអែល ពីបទស្វែងរកបណ្តេញពលរដ្ឋ ប៉ាឡេស្ទីនចេញពីក្រុងយេរូសាឡឹម ដែលមានចំនួន ១៩ភាគរយ នៃប្រជាជនសរុបនៅក្នុងទីក្រុង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩។

ការលើកឡើងរបស់លោក Ishtaye ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅរ៉ាម៉ាឡា ជាមួយអ្នកស្រុកនៅតំបន់ភាគអាគ្នេយ៍ នៃក្រុងយេរ៉ូសាឡឹមដែលអាជ្ញាធរ អ៊ីស្រាអែលបានបំផ្លាញផ្ទះរបស់ពួកគេ អស់រយៈពេលជិតពីរសប្តាហ៍មុន។

លោក Ishtaye បានបញ្ជាក់ថា “អ្វីដែលបានកើតឡើងនៅ Wad el-Hommos គឺជាឧក្រិដ្ឋកម្មដ៏អាក្រក់ ដែលយើងមិនដែលទទួលយកទេ” ។ អ៊ីស្រាអែលកំពុងស្វែងរកការ ជម្លៀសប្រជាជនប៉ាឡេស្ទីន ចេញពីទីក្រុងយេរ៉ូសាឡឹម តាមផែនការរបស់ក្រុងយេរូសាឡឹម នៅឆ្នាំ២០២០។

លោកក៏បាននិយាយផងដែរថា “ ផែនការអ៊ីស្រាអែលនេះ សម្រាប់ឆ្នាំក្រោយមានបំណង ធ្វើឲ្យភាគរយនៃប្រជាជនប៉ាឡេស្ទីន នៅក្រុងយេរ៉ូសាឡឹមតំណាងឲ្យ១៩ភាគរយ នៃប្រជាជនសរុបនៃទីក្រុងទាំងមូល ថយចុះកាន់តែខ្លាំង”៕

Loading...