ខណៈពេលនេះ អគ្គិភ័យកំពុងឆេះនៅជាន់ទី៤ ទីតាំងម៉ាស្សាមួយកន្លែងយីហោ  "Happy Massage" ជាប់សណ្ឋាគារមិត្តភាព ក្រុមពន្លត់អគ្គិភ័យកំពុងជួយអន្តរាគមន៍

August 05, 2019 49

ភ្នំពេញ ៖ ខណៈពេលនេះ មានអគ្គិភ័យកំពុងឆេះនៅជាន់ខាងលើ ទីតាំងម៉ាស្សាមួយកន្លែងយីហោ "Happy Massage" នៅជាប់សណ្ឋាគារ  មិត្តភាព (MITTAHPEAP HOTEL)  ផ្លូវព្រះមុនីវង្ស កែងផ្លូវឧកញ៉ាកេត (174 St.) សង្កាត់បឹងរាំង ខណ្ឌដូនពេញ នាវេលាម៉ោង២៖០៥នាទីរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ  បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ទាក់ទងរថយន្តពន្លត់អគ្គីភ័យខណ្ឌដូនពេញ នឹងរថយន្តពន្លត់អគ្គិភ័យការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ ស្នងការរាជធានីភ្នំពេញប្រចាំខណ្ឌនានា ចេញទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ។

ក្នុងប្រតិបត្តិការបង្កាគ្រោះអគ្គិភ័យខាងលើនេះ ចំពោះទីតាំងជាក់ស្ដែងគឺឆាបឆេះនៅជាន់ខាងលើ ទើបកម្លាំងសមត្ថកិច្ច និងក្រុមពន្លត់អគ្គិភ័យត្រូវតទុយោបន្តរហូតជិតដល់ ទើបអាចបាញ់ពន្លត់បាន។

រហូតមកទល់ពេលនេះ កម្លាំងកំពុងអន្តរាគមន៍បាញ់ពន្លត់ភ្លើង ដែលកំពុងឆាបឆេះ ដោយមិនទាន់គ្រប់គ្រងស្ថានការណ៍បាននៅឡើយទេ។ ចំពោះមូលហេតុនៅមិនទាន់ដឹងនៅឡើយ៕

Loading...