ទាំងព្រលឹមហ្មង! កូរ៉េខាងជើង បាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ នៅឆ្នេរសមុទ្រភាគខាងកើត

August 06, 2019 148

ញ៉ូវយ៉ក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ បានចុះផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះថា ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានបាញ់គ្រាប់មីស៊ីលមិនស្គាល់ អត្តសញ្ញាណនៅឯឆ្នេរសមុទ្រ ភាគខាងកើតរបស់ខ្លួន នៅព្រឹកថ្ងៃអង្គារនេះ ម៉ោងក្នុងស្រុក ដែលនេះជាការបាញ់បង្ហោះលើកទី៤ ក្នុងរយៈពេលមិនដល់២សប្តាហ៍ផង។

ទីភ្នាក់ងារយ៉ុនហាប់ បានដកស្រង់សម្តីរបស់អគ្គសេនាធិការ ចម្រុះរបស់ប្រទេសហៅកាត់ (JCS) បានលើកឡើងថា គ្រាប់កាំភ្លើងត្រូវបានបាញ់ចំនួន២ គ្រាប់នៅព្រឹកព្រលឹមចេញពីខេត្តភាគខាងត្បូង Hwanghae។

ខាង JCS បានបញ្ជាក់ថា “យោធារបស់យើងកំពុង តាមដានស្ថានការណ៍ ក្នុងករណីមានការបើកដំណើរការបន្ថែម និងរក្សាឥរិយាបថត្រៀមខ្លួន”៕

Loading...