អាល្លឺម៉ង់ មិនចូលរួមបេសកកម្មទ័ពជើងទឹក ដឹកនាំដោយសហរដ្ឋអាមេរិក នៅច្រកសមុទ្រហូមូស

August 06, 2019 45

ប៊ែរឡាំង ៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអាល្លឺម៉ង់នឹងមិនចូលរួម បេសកកម្មទ័ពជើងទឹក ដឹកនាំដោយសហរដ្ឋអាមេរិក នៅច្រកសមុទ្រ ហូមូស នោះទេ និងដោយថ្លែងបន្ថែមថា ទីក្រុងប៊ែកឡាំងពេញចិត្តនឹងបេសកកម្មអឺរ៉ុប ប៉ុន្តែបានព្រមានថា វានឹងកាន់តែលំបាកឡើង ដើម្បីធ្វើឲ្យមានការវិវត្ត រីកចម្រើនចំពោះរឿងនោះ។

លោក Heiko Maas បានមានប្រសាសន៍យ៉ាងដូច្នេះថា “នៅក្នុងពេលបច្ចុប្បន្ននេះ អង់គ្លេសចង់ចូលរួមជាមួយបេសកកម្មអាមេរិក ប៉ុន្តែយើងនឹងមិនធ្វើបែបនោះទេ គឺយើងចង់បានបេសកកម្មអឺរ៉ុប” ហើយលោកបន្ថែមថា បញ្ហាមិននៅក្រៅរបៀបវារៈនោះទេ ប៉ុន្តែវាត្រូវការពេលវេលា ដើម្បីជំរុញទឹកចិត្តសហភាពអ៊ឺរ៉ុប ឲ្យបង្កើតបេសកកម្មបែបនេះ។

គួរបញ្ជាក់ថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងប៊ែកឡាំង បាននិយាយថា សហរដ្ឋអាមេរិកបានស្នើឲ្យប្រទេសអាល្លឺម៉ង់ ចូលរួមជាមួយបារាំងនិងអង់គ្លេស ក្នុងបេសកកម្មមួយ ដើម្បីការពារការដឹកជញ្ជូនតាមច្រកសមុទ្រ និងធ្វើការប្រយុទ្ធប្រឆាំងនឹងភាពគឃ្លើនរបស់អ៊ីរ៉ង់ ប៉ុន្តែអាល្លឺម៉ង់បានបដិសេធនឹងសំណើនោះ៕

Loading...