កូរ៉េខាងត្បូង អាចពិចារណា លើបម្រាមមិនឲ្យធ្វើដំណើរទៅជប៉ុន ខណៈកំពុងតានតឹងផ្នែកពាណិជ្ជកម្ម និងការទូត

August 07, 2019 32

សេអ៊ូល ៖ ក្រសួងការបរទេស បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូង អាចពិចារណា ក្នុងការចេញសេចក្តីណែនាំ ស្តីពីការធ្វើដំណើរ សម្រាប់ប្រទេសជប៉ុន ប្រសិនបើចាំបាច់ ដើម្បីធានាសុវត្ថិភាព ដល់ប្រជាជនរបស់ខ្លួន នៅពេលមានជម្លោះពាណិជ្ជកម្ម និងការទូតកើនឡើងជាមួយទីក្រុងតូក្យូ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

អ្នកនាំពាក្យក្រសួងការបរទេស លោក គីម អ៊ីនជុល បានធ្វើការកត់សម្គាល់បន្ទាប់ពីគណៈកម្មាធិការពិសេស នៃគណបក្សប្រជាធិបតេយ្យ កំពុងកាន់អំណាច បានឲ្យដឹងថា ខ្លួនបានស្នើសុំ ឱ្យក្រសួងពិចារណា បញ្ឈប់ការធ្វើដំណើរ ទៅកាន់តំបន់នានា ក្នុងប្រទេសជប៉ុន ដែលមានហានិភ័យខ្ពស់ នៃការចម្លងរោគវិទ្យុសកម្ម។

លោក គីម បានប្រាប់សន្និសីទសារព័ត៌មានមួយថា “សុវត្ថិភាពរបស់ជនជាតិ និងអ្នកដំណើររបស់យើងនៅឯបរទេស គឺជាអាទិភាពខ្ពស់បំផុត សម្រាប់ក្រសួងការបរទេស យើងគ្រោងនឹង ពិនិត្យវិធានការឡើងវិញ រួមទាំងការចេញសេចក្តី ជូនដំណឹងអំពីការធ្វើដំណើរ ការផ្ញើសារសុវត្ថិភាពបន្ថែម និងការដាក់ប្រកាស បន្ថែមទៀត នៅលើគេហទំព័រកុងស៊ុល ប្រសិនបើចាំបាច់ដើម្បី ធានាសុវត្ថិភាព ដល់ប្រជាពលរដ្ឋ របស់យើង”៕

Loading...