ប្រធានាធិបតីអ៊ីរ៉ង់ ព្រមានថា ធ្វើសង្គ្រាមជាមួយក្រុងតេហេរ៉ង់ គឺជាសង្គ្រាមធំជាងពេលណាទាំងអស់

August 08, 2019 66

តេហេរ៉ង់ ៖ សេចក្តីថ្លែងការណ៍អំពើទំហំសង្គ្រាមនេះ កើតឡើងចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់ នៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្មកាលពីខែមិថុនា ទៅលើមន្ត្រីដែលមានទំនាក់ទំនងជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Hosseini Khamenei ។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មទៅលើរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ចាវ៉ាដ ហ្សារីហ្វ ផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានព្រមានថា សង្គ្រាមដែលអាចកើតមានប្រឆាំងនឹងអ៊ីរ៉ង់នឹងក្លាយជា “សង្គ្រាមដែលធំជាងគេ” រីឯសន្តិភាពជាមួយតេអេរ៉ង់ គឺជា “សន្តិភាពដែលធំជាងគេទាំងអស់” ដូចគ្នា។

នៅក្នុងសុន្ទរកថាមួយដែលផ្សាយផ្ទាល់តាមទូរទស្សន៍រដ្ឋនៅថ្ងៃអង្គារនេះ លោករ៉ូហានី ក៏បានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ក្នុងការចូលតុចរចាជាមួយក្រុងវ៉ាស៊ីនតោន ប្រសិនបើអាមេរិក លុបចោលរាល់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់។

លោកបានគូសបញ្ជាក់ថា “សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ពេញចិត្តនឹងការពិភាក្សា និងការចរចា ហើយប្រសិនបើសហរដ្ឋអាមេរិកពិតជាចង់និយាយមុនពេលអ្វីផ្សេងទៀត ប្រទេសនេះគួរតែដកទណ្ឌកម្មទាំងអស់”៕

Loading...