ទឹកស្ទឹងសង្កែ នឹងឡើងខ្ពស់នៅរសៀលនេះ ក្រោយក្រសួងធនធានទឹក បើកបង្ហូរទ្វារទឹកសេកសក, សូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន

August 10, 2019 432

បាត់ដំបង ៖ នៅថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៩ ដោយមានភ្លៀងពីល្ងាចខ្លាំង នៅប៉ែកខាងលើស្រុកសំឡូត ជាប់ព្រំដែនប្រទេសថៃ បណ្តាលឲ្យទឹកនៅចំណុចសំណង់ពហុបំណងសេកសក ទឹកឡើងខ្លាំង ដូច្នេះ ក្រសួងធនធានទឹក បានបើកទ្វារទឹកបន្ធូរស្ថានភាពទឹកធ្លាក់ចុះក្រោម។

ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា “ដូចនេះនៅវេលារសៀលទឹក នៅស្ទឹងសង្កែ ទីរួមខេត្តបាត់ដំបង កំពស់ទឹកនឹងឡើងខ្ពស់”៕

Loading...