លោក មូន ជេអ៊ីន ជួបពិភាក្សាគ្នា ជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក អំពីកិច្ចព្រមព្រៀងសន្តិសុខប្រទេសជប៉ុន

August 10, 2019 49

សេអ៊ូល ៖ វិមានខៀវ បាននិយាយ នៅថ្ងៃសុក្រនេះថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានធ្វើកិច្ចពិភាក្សាគ្នាអំពី សហប្រតិបត្តិការសន្តិសុខត្រីភាគី ជាមួយប្រទេសជប៉ុន ស្របពេលមានជម្លោះជំនួញនិងការទូត រវាងប្រទេសជិតខាងអាស៊ីទាំងពីរ។

ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន នាពេលថ្មីៗនេះ មានការខ្វែងគំនិតគ្នា ចាប់តាំងពីទីក្រុងតូក្យូ បានដាក់កំហិតនាំចេញ លើសម្ភារៈសំខាន់ៗដែលប្រើប្រាស់ ក្នុងការផលិតឧបករណ៍ បច្ចេកវិទ្យាទំនើប កាលពីដើមខែកក្កដាកន្លងទៅ និងបានដាកប្រទេស កូរ៉េខាងត្បូង ចេញពីបញ្ជីដៃគូពាណិជ្ជកម្មសំខាន់ កាលពីសប្ដាហ៍មុន។

ទាំងលោករដ្ឋមន្ត្រីការពារជាតិអាមេរិក និងលោកប្រធានាធិបតីកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានយល់ស្របគ្នាថា បញ្ហាកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសន្តិសុខយោធាទូទៅ ដែលហៅកាត់ថា GSOMIA នោះ គួរតែត្រូវបានដោះស្រាយ ដោយយោងទៅតាមការថ្លែង ដ៏ខ្លីដែលធ្វើឡើងដោយការិយាល័យ ប្រធានាធិបតី ប៉ុន្តែមិនបានផ្តល់ សេចក្តីលម្អិតបន្ថែមថា អ្វីជាដំណោះស្រាយ ដែលនឹងកើតមានឡើង៕

Loading...