ពលរដ្ឋចិន ៥លាននាក់ នៅខេត្ត Zhejiang រងផលប៉ះពាល់ដោយព្យុះ Lekima ខណៈជាង១លាននាក់ទៀត ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព

August 12, 2019 61

ចិន ៖ អាជ្ញាធរក្នុងតំបន់របស់ ចិននិយាយថា ចំនួនអ្នកស្លាប់ ដោយសារព្យុះទីហ្វុង Lekima ក្នុងប្រទេសចិន បានកើនឡើងដល់ ២៨ នាក់និងមនុស្ស ២០ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ក្រុមមន្រ្តីនិយាយថា ប្រជាជនប្រមាណ ៥លាននាក់ នៅក្នុងខេត្ត Zhejiang បានរងផលប៉ះពាល់ ហើយមនុស្សជាង១លាននាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា ព្យុះ Lekima បានធ្វើឲ្យមានការបាក់ដី កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ ក្នុងទីក្រុងឆ្នេរសមុទ្រ Wenling ស្ថិតនៅចម្លោះរវាងកោះតៃវ៉ាន់ និងទីក្រុងសៀងហៃ ប្រទេសចិន ដោយមានខ្យល់បក់បោកខ្លាំង និងមានភ្លៀងធ្លាក់ខ្លាំង។ ព្យុះទីហ្វុងនេះ បានរំកិលទៅឆ្នេរសមុទ្រខាងកើតនៅថ្ងៃអាទិត្យ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយថា ភាគច្រើននៃអ្នកស្លាប់គឺនៅក្នុងទីក្រុង Wenzhou ដែលជាកន្លែងមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យបាក់ដី។

ក្រុមអ្នកសង្គ្រោះបន្ទាន់បាននាំគ្នាពុះពារដើម្បីជួយសង្គ្រោះអ្នកបើកបររថយន្តដែលជាប់គាំងក្នុងទឹកជំនន់ និងបានស្វែងរកអ្នកនៅរស់រានមាន ជីវិតនៅក្នុងគំនរបាក់បែកនៃអគារដែលខូចខាត៕

Loading...