លោក ត្រាំ ថា កូរ៉េខាងត្បូង និងជប៉ុន ចាំបាច់ត្រូវមានទំនាក់ទំនងល្អនឹងគ្នា ដើម្បីប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ របស់កូរ៉េខាងជើង

August 12, 2019 63

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង និងជប៉ុន ចាំបាច់ត្រូវមានទំនាក់ទំនងគ្នា ព្រោះការទាស់ទែងគ្នា រវាងប្រទេសទាំងពីរ បានគំរាមធ្វើឲ្យខូចខាតដល់កិច្ចសហប្រតិបត្តិការត្រីភាគី ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅសេតវិមាន លោកត្រាំ បានលើកឡើងថា លោកមានការព្រួយបារម្ភ អំពីការខ្សោះជីវជាតិ នៃទំនាក់ទំនង រវាងសម្ព័ន្ធមិត្ត សហរដ្ឋអាមេរិកទាំងពីរ លោកថាជម្លោះលើពាណិជ្ជកម្ម និងប្រវត្តិសាស្ត្រ ដែលបានចែករំលែក បានធ្វើឱ្យសហរដ្ឋអាមេរិក ស្ថិតក្នុងស្ថានភាពលំបាកខ្លាំង។

លោកត្រាំ បានបញ្ជាក់ថា “ប្រទេសទាំងពីរត្រូវចុះសម្រុងគ្នា ប្រសិនបើពួកគេ មិនចុះសម្រុងនឹងគ្នា តើយើងកំពុងធ្វើអ្វី? វាសំខាន់ណាស់ កូរ៉េខាងត្បូងនិងជប៉ុន ត្រូវអង្គុយចុះ ហើយចុះសម្រុងជាមួយគ្នា”៕

 

Loading...