ចិន៖ សកម្មភាពរបស់ឥណ្ឌា នៅតំបន់កាស្មៀរ ជាទង្វើឯកតោភាគី

August 13, 2019 52

ប៉េកាំង ៖ ក្រសួងការបរទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនទើបបានបង្ហាញគោលជំហរ ឈរលើគោលការណ៍មួយ ស្តីពីសកម្មភាពឯកតោភាគី ធ្វើឡើងដោយប្រទេសឥណ្ឌា នៅក្នុងកិច្ចជំនួបមួយ រវាងមន្ត្រីការទូតជាន់ខ្ពស់ នៃប្រទេសទាំងពីរ នាថ្ងៃចន្ទនេះ។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានមានប្រសាសន៍ថា លោកសង្ឃឹមថា ប្រទេសឥណ្ឌានឹងធ្វើតួនាទី ដែលមានអំណោយផលល្អ នៅក្នុងសន្តិភាព និងស្ថិរភាពក្នុងតំបន់ នេះបើយោងតាមសម្តី ក្រសួងការបរទេសចិន បាននិយាយនៅក្នុង សេចក្តីជូនដំណឹងមួយ នៅលើគេហទំព័រ របស់ខ្លួន ក្រោយកិច្ចជំនួបនោះ។

ក្រសួងការបរទេសចិន ក៏បានបន្តទៀតផងដែរថា រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយប្រាប់លោក វ៉ាង យី ថា ប្រទេសឥណ្ឌាមានឆន្ទៈ អនុវត្តភាពអត់ធ្មត់ និងធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាពរបស់ខ្លួន ជាមួយនឹងប្រទេសប៉ាគីស្ថាន៕

Loading...