WHO៖ ជំងឺអាសន្នរោគនៅយ៉េមែន ត្រូវគេចាត់ទុកថា ជាករណីកើតឡើងកម្រិតខ្ពស់បំផុត នៅលើសកលលោក

August 13, 2019 35

យ៉េមែន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះថា ករណីជំងឺអាសន្នរោគ នៅក្នុងប្រទេសយ៉េមែន ត្រូវបានគេចាត់ទុកថា មានកម្រិតខ្ពស់បំផុតនៅទូទាំងពិភពលោក។

យោងតាមរបាយការណ៍ចេញដោយអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ស្ត្រីដែលឆ្លងជំងឺអាសន្នរោគទទួលការព្យាបាល នៅមណ្ឌលសុខភាពមួយ ក្នុងទីក្រុងសាណា ប្រទេសយ៉េមែន កាលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។

អង្គការដដែលនេះ បានឲ្យដឹងនៅក្នុងរបាយការណ៍ថា គិតចាប់តាំងពីឆ្នាំ២០០៧ ជំងឺអាសន្នរោគបានផ្ទុះឡើង និងបានកត់ត្រាថា ជាកម្រិតខ្ពស់បំផុតសម្រាប់ពិភពលោក ដោយបានសម្លាប់មនុស្សអស់ប្រមាណ២.០០០នាក់ និងមានអ្នកឆ្លងជំងឺអាសន្ន រោគដល់ទៅ១លាននាក់។

គេបានដឹងថា ជំងឺអាសន្នរោគ បានកើតឡើងជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ បន្ទាប់ពីប្រទេសនេះ ស្ថិតក្នុងស្ថានភាពសង្គ្រាមនៅក្នុងប្រទេស៕

Loading...