លោក គួច ចំរើន ព្រមានចាត់វិធានក្ដៅ ចំពោះម្ចាស់ការដ្ឋានមួយកន្លែងនៅផ្លូវឯករាជ្យ សាងសង់អត់សណ្ដាប់ធ្នាប់

August 14, 2019 24

ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ បានព្រមានចាត់វិធានក្ដៅ លើម្ចាស់ការដ្ឋានមួយកន្លែង ស្ថិតនៅផ្លូវឯករាជ្យ កែងផ្លូវ LV ដែលសាងសង់អត់សណ្ដាប់ធ្នាប់។

លោក គួច ចំរើន បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះថា “ម្ចាស់ការដ្ឋាននៅផ្លូវឯករាជ្យ កែងផ្លូវ LV សាងសង់អត់សណ្ដាប់ធ្នាប់ ខ្សាច់ហូចូលពេញលូ ស្ទះទឹកនៅលើថ្នល់ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់សាធារណជនជាខ្លាំង“។ លោកអភិបាល បានព្រមានថា “បើមិនទទួលខុសត្រូវទេ ចាំបាច់ត្រូវចាត់វិធានការហើយ“៕

Loading...