គម្រោងរដ្ឋាភិបាលអូស្ត្រាលី ត្រូវការវិនិយោគទំហំ ៤០០ពាន់លានដុល្លារ ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេស

August 14, 2019 35

អូស្រ្តាលី ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៣ ខែសីហានេះ បានឲ្យដឹងថា ប្រទេសអូស្ត្រាលី បានបង្ហាញតួលេខថ្មី ដែលបញ្ជាក់ថា ខ្លួននឹងត្រូវចំណាយថវិកា រាប់រយពាន់លានដុល្លារ លើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ធ្វើយ៉ាងណាដើម្បីទប់ទល់ នឹងកំណើនប្រជាជន ក្នុងរយៈពេល១៥ឆ្នាំខាងមុខ។

ជាតួលេខដែលត្រូវបានចេញផ្សាយ ដោយភ្នាក់ងារទទួលបន្ទុក កិច្ចការងារហេដ្ឋារចនាសម្ព័ន្ធ អូស្រ្តាលី កាលពីថ្ងៃអង្គារ បាននិយាយថា រដ្ឋាភិបាលត្រូវតែវិនិយោគ ប្រាក់ប្រមាណជា ៦០០ពាន់លានដុល្លារ អូស្ត្រាលី ឬ៤០៥,៣ពាន់លានដុល្លារអាមេរិក នៅក្នុងគម្រោងធំ ៗ ក្នុងរយៈពេល ១៥ឆ្នាំ ដើម្បីការពារកម្រិតជីវភាព ពីការដើរថយក្រោយ នៃកំណើនសេដ្ឋកិច្ច របស់ខ្លួន។

របាយការណ៍ ដែលមានចំនួន ប្រមាណជា៧០០ទំព័រ ដែលត្រូវបានចងក្រង ដោយទីភ្នាក់ងារ របស់រដ្ឋាភិបាល លើកដំបូងចាប់តាំងពីឆ្នាំ ២០១៥មកម្ល៉េះ ដោយក្នុងនោះជឿជាក់ថា ប្រជាជនអូស្ត្រាលី នឹងកើនឡើងប្រមាណ ទៅដល់ ៣១,៤ លាននាក់ នៅឆ្នាំ ២០៣៤ ពោលគឺប្រមាណជា ២៣,៧ ភាគរយ៕

Loading...