សម្ដេច ស ខេង អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំជឿការឃោសនារបស់អ្នកនយោបាយខ្លះ នាំធ្វើបាតុកម្ម

August 14, 2019 28

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវទៅដល់ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស កុំជឿការឃោសនា របស់អ្នកនយោបាយខ្លះ នាំធ្វើបាតុកម្ម ប្រឆាំងទៅនឹងរាជរដ្ឋាភិបាល ដែលកើត ចេញពីការបោះឆ្នោតត្រឹមត្រូវ។

ក្នុងពិធីសម្ពោធ បើកឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានច្រាំងចោត ស្ថិតនៅឃុំរូង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នេះ សម្ដេច ស ខេង បានឲ្យដឹងថា កម្ពុជាមានសុខសន្ដិភាពពេញលេញ ដូច្នេះពលរដ្ឋ ត្រូវរួមគ្នាគិត រកស៊ីបន្ថែមទៀត ដើម្បីឲ្យជីវភាពកាន់តែធូធារ ដោយកុំខ្វល់ទៅនឹងអតីត អ្នកនយោបាយមួយចំនួន៕

Loading...