បុរសម្នាក់ បែកក្បាលផុងរលា ដេកស្លាប់តាមចិញ្ចើមផ្លូវ ខណៈកំពុងជិះម៉ូតូសុខៗ ត្រូវជនសង្ស័យមួយក្រុម ជិះមូតូដេញវាយសម្លាប់ សង្ស័យករណីគុំនំ

August 14, 2019 70

ភ្នំពេញ ៖ បុរសម្នាក់ បែកក្បាលផុងរលា ដេកស្លាប់តាមចិញ្ចើមផ្លូវ យ៉ាងអាណោចអាអាធ័ម ខណៈកំពុងជិះម៉ូតូសុខៗ ត្រូវជនសង្ស័យមួយក្រុមជិះមូតូជាច្រើនគ្រឿង ដេញវាយសម្លាប់ សង្ស័យករណីគុំនំ។ ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខវត្តភ្នៀត តាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ក្នុងសង្កាត់គោករការ ភូមិភ្លូផ្អែម ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ មានវ័យប្រមាណជា៣០ឆ្នាំ ពាក់អាវយឺតដៃខ្លីពណ៌ស ស្លៀកខោជើងវែង ពណ៌ខ្មៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់ ឡើងស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE-5317 ធ្វើដំណើរទិសដៅពីត្បូងទៅជើង ខណៈនោះក៏មានជនសង្ស័យមួយក្រុម មានគ្នាប្រមាណជា៨នាក់ ជិះម៉ូតូ៤គឿង មិនស្លាកលេខ ជិះដេញមកពីក្រោយ ដេញវាយប្រហា បណ្តាលឲ្យជនរងគ្រោះជិះម៉ូតភ័យស្លន់ស្លោ លុះមកដល់ចំណុខកើតហេតុ ក៏រេចង្កូតធ្លាក់ចិញ្ចើមផ្លូវ រួចរត់ចេញពីរម៉ូតូយករួចខ្លួន ហើយស្រែកឲ្យគេជួយផង បន្ទាប់មកជនសង្ស័យបាននាំគ្នាដេញពីក្រោយ ហើយយកដុំថ្មវាយទៅកើជនរងគ្រោះបែកក្បាលផុងរលា ដេកស្លាប់ផ្កាប់មុខ ឃ្លាតពីរម៉ូតូប្រមាជា៤០ម៉ែត្រ ស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែកក្រុមជនសង្ស័យ បាននាំគ្នារត់គេចខ្លួនបាត់ស្រមោល។

តាមការបញ្ជាក់ជំហ៊ានដំបូងរបសមត្ថកិច្ចថា រកណីវាយសម្លាប់ខាងលើនេះ សង្ស័យគុំនំគំគួនជាយូមកហើយ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការហុំព័ទ្ធកន្លែងកើតហេតុ រងចាំសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច្ច័យ និងធ្វើការទំនាក់ទំនងទៅសាច់ញាត្តិមកទទួលសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកក្រុមជនសង្ស័យ សមត្ថកិច្ចនិងធ្វើស្រាវជាវស្វែងរកចាប់ខ្លូនមកផ្តន្ទាទោសទៅតាមច្បាប់៕

Loading...