ស្រវឹងស្រាអត់នឹង? RANGEROVER បោលបុករថយន្តស្ទូចពេញមួយទំហឹង មនុស្សម្នាក់ រងរបួសធ្ងន់ នៅខណ្ឌទួលគោក

August 14, 2019 38

ភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបើករថយន្តល្បឿនលឿនពេក ជ្រុលទៅបុករថយន្តឈប់ស្ទូចបង្គោលស្លាកប៉ាណូទាំងកំរោល កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខសាលាបឋមសិក្សាទួលគោក តាមបណ្តោយផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿង ម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-9998 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករថយន្តស្ទូចដែលកំពុងឈប់ស្ទូចបង្គោលស្លាកប៉ាណូពីក្រោយ បណ្តោយឲ្យរងការខូចខាត ចំណែកម្ចាស់រថយន្តបង្ករងរបួសធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់៕

Loading...