គ្រោះថ្នាក់មើលមិនឃើញមែន! ស្ត្រីជាកម្មករសំណង់ម្នាក់ កំពុងជិះសុខៗ ត្រូវដើមចន្ទគីរីរលំសង្កត់លើម៉ូតូ រងរបួសបាក់ភ្លៅខាងស្តាំ

August 14, 2019 90

ស្វាយរៀង ៖ ស្ត្រីជាកម្មករសំណង់ម្នាក់ បានរងរបួសបាក់ភ្លៅខាងស្តាំ ខណៈកំពុងជិះម៉ូតូសុខៗ ត្រូវដើមចន្ទគីរីរលំសង្កត់ពីលើតែម្តង កាលពីវេលាម៉ោង៦៖៤៥នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវបែកជាបួនទាល់មុខក្លោងទ្វារវត្តសន្តិភាព (ហៅ ខ្លាហើរ) ស្ថិតក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

បើតាមស្ត្រីរងគ្រោះឈ្មោះ គយ រុំ អាយុ៥៥ឆ្នាំ មានទីលំនៅភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងប្អូនស្រីបង្កើត បានជិះម៉ូតូចេញពីផ្ទះទៅធ្វើសំណង់ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានដើមចន្ទគីរីបាក់រលំសង្កត់ពីលើតែម្តង។ ហើយជនរងគ្រោះ ត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង៕

Loading...