ហង្សក្រហម Liverpool ត្រូវប៉ះតោខៀវ Chelsea ដើម្បីប្រជែងយកពានរង្វាន់បើករដូវកាល UEFA Super Cup

August 14, 2019 27

បាល់ទាត់ ៖ ក្រុមជើងឯកអ៊ឺរ៉ុប ហង្សក្រហម Liverpool នឹងត្រូវប៉ះក្រុមអង់គ្លេសដូចគ្នា តោខៀវ Chelsea ដើម្បីប្រជែងយកពានរង្វាន់បើករដូវកាល UEFA Super Cup ដែលនឹងត្រូវធ្វើឡើងនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Istanbul នៃប្រទេសតួកគី។

ការប្រកួតដែលនឹងត្រូវធ្វើឡើងនៅវេលាម៉ោង ២៖០០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ក្នុងនាមជា Liverpool ជា ម្ចាស់ជើងឯក UEFA Champions League គ្រាដែល Chelsea ជាក្រុមជើងឯក UEFA Europa League នារដូវ កាលឆ្នាំ២០១៨-២០១៩ មុនព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Champions League រដូវកាលថ្មីឆ្នាំ២០១៩-២០២០ នឹងចាប់ផ្តើមប្រកួតនៅពាក់កណ្តាលខែក្រោយនេះ។

ក្រុមរបស់លោក Jurgen Klopp បានរបូតពាន FA Community Shield មួយទៅហើយ ក្រោយប្រកួតចាញ់ក្រុមជើង ឯក Premier League, Manchester City ដោយបាល់ប៉េណាល់ទីកាត់សេចក្តី តែក្រុមហង្សក្រហមធ្វើបានល្អវិញ ក្នុងការប្រកួតបើកឆាកលីគកំពូលអង់គ្លេស ពេលយកឈ្នះ Norwich City ៤-១ គ្រាដែល Chelsea ដែលកំពុងដឹកនាំ ដោយ Frank Lampard នោះ បានរងបរាជ័យ ៤-០ នៅក្នុងផ្ទះរបស់បិសាចក្រហម Manchester United ក្នុងសប្តាហ៍ ទី១ នៃ Premier League ដូចគ្នា៕

Loading...