អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បន្តដាក់គោលដៅរឹតបណ្តឹងច្បាប់ចរាចរណ៍ ចំពោះពលរដ្ឋដែលមិនពាក់មួកសុវត្ថិភាព

August 14, 2019 76

ភ្នំពេញ ៖ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២និង០០នាទី ដល់ម៉ោង៤៖៣០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបន្តដាក់គោលដៅត្រួតពិនិត្យ និងរឹតបណ្តឹងច្បាប់ចរាចរណ៍ ចំពោះពលរដ្ឋដែលធ្វើដំណើរតាមម៉ូតូដែលមិនពាក់មួកតាមការបញ្ជារបស់ឯកឧត្តមឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។ នៅចំណុចមុខសាលាសុវណ្ណភូមិ លើផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី  សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដឹកនាំកម្លាំផ្ទាល់ដោយលោកវរសេនីយ៍ទោ អ៊ុក សាម៉ន អធិការរង លោកវរសេនីយ៍ទោ ដេ ម៉ៅ អធិការរង និងលោកវរសេនីយ៍ត្រី ជួប ភក្ដី នាយផ្នែកសណ្ដាប់ធ្នាប់ និងចរាចរណ៍ប្រើប្រាស់កម្លាំងសរុបរួមចំនួន១២នាក់។

ក្នុងប្រតិបត្តិការត្រួតពិនិត្យខាងលើ ជាលទ្ធផលធ្វើការឃាត់អ្នកបើកម៉ូតូ ចំនួន២៦គ្រឿង អ្នករួមដំណើរលើម៉ូតូ១៥នាក់ អ្នកបើកម៉ូតូពាក់មួកសុវត្ថិភាព ចំនួន១០នាក់ អ្នករួមដំណើរម៉ូតូពាក់មួកសុវត្ថិភាព ចំនួន៥នាក់ អ្នកបើកម៉ូតូមិនពាក់មួកសុវត្ថិភាព ចំនួន១៦នាក់ និងបានធ្វើការអប់រំណែនាំអ្នករួមដំណើរម៉ូតូមិនពាក់មួកសុវត្ថិភាព ចំនួន១០នាក់ ធ្វើការអប់រំណែនាំទិញមួកមកពាក់៦នាក់ រកមួកមកពាក់២០នាក់។ ក្នុងការអនុវត្តន៍នោះដែរ រាល់បាតុភាពបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ គឺគ្មានអ្វីគួរឲ្យកត់សម្គាល់ឡើយ៕

Loading...