សង្ស័យស្រវឹងស្រា! បុរសម្នាក់ ជិះម៉ូតូលឿនពេក ជ្រុលទៅបុកម៉ូតូកង់បីចតស្ងៀមតាមចិញ្ចើមផ្លូវពីក្រោយពេញទំហឹង របួសបាក់ជើងម្ខាង

August 15, 2019 25

ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូមួយគ្រឿងសង្ស័យស្រវឹងស្រា ជ្រុលទៅបុកម៉ូតូបី ១គ្រឿងចតស្ងៀមតាមចិញ្ចើមផ្លូវពីក្រោយពេញទំហឹង បណ្តាលឲ្យរងដួលរបួសបាក់ជើងម្ខាងធ្ងន់ កាលពីវេលាម៉ោង១និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន កែវព្រិល ភ្នំពេញថ្មី តាមបណ្តោយផ្លូវ១០០៣ កែងនិងផ្លូវ១៩៨៤ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាមពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរី០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HJ-9844 ធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកខាងស្តាដៃ ជ្រុលទៅបុកម៉ូតូកង់បីពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FM-7241 ដែលម្ចាស់ចតស្ងៀមតាមចិញ្ចើមផ្លូវមុខហាងកើតហេតុខាងលើ ពីក្រោយពេញទំហឹង បណ្តាលរបួសបាក់ជើងស្តាំម្ខាង ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកកន្លែងកើតហេតុ ដោយភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូកង់បីមិនទារសំណងនោះទេ បានឲ្យសាច់ញាត្តិជនរងគ្រោះយកម៉ូតូទៅផ្ទះវិញ និងព្យាបាលរបួសដោយខ្លួនឯងដើម្បីបញ្ចប់រឿង៕

Loading...