ថៃ បញ្ជូនពលករខ្មែរ ចំនួន៦នាក់ មកស្រុកវិញ ពាក់ព័ន្ធនឹងករណីស្នាក់នៅលើសការកំណត់

August 15, 2019 32

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង បានទទួលពលករខ្មែរ ពីភាគីថៃចំនួន៦នាក់ ពាកព័ន្ធនឹងករណីស្នាក់នៅលើសការកំណត់។ នេះបើយោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

កម្លាំងនគរបាលប៉ុស្តិ៍ បានឲ្យដឹងថា ពលករខ្មែរទាំង៦នាក់នេះ មានស្រុកកណើតនៅខេត្តកំពត ១នាក់ (ស្រី១នាក់), ខេត្តបាត់ដំបង ២នាក់ (ស្រី១នាក់), ខេត្តកំពង់ចាម ១នាក់ (ស្រី១នាក់), ខេត្តកំពង់ស្ពឺ ១នាក់, ខេត្តតាកែវ ១នាក់៕

Loading...