ស៊យធំ! ជនសង្ស័យម្នាក់ ក្រោយពីផ្លោះរបងផ្ទះ បំណងលួចទ្រព្យសម្បត្តិ តែមិនទាន់បានសម្រេចផង ត្រូវពលរដ្ឋចាប់ប្រគល់សមត្ថកិច្ច

August 15, 2019 29

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលអូរបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនិងករណីលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៨A ផ្លូវលេខ២០០២ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឯក ច្រូច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្បែរកន្លែងកើតហេតុ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបន្តថា មុនឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើបាន គឺជនសង្ស័យខាងលើនេះ បានផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋ ដោយបំណងលួចទ្រព្យសម្បត្តិក្នុងផ្ទះ តែមិនបានសម្រេច ក៏ត្រូវប្រជាពលរដ្ឋសហការគ្នាឃាត់ខ្លួនបានតែម្ដង រួចរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកយកជនសង្ស័យរូបនេះចាក់ការបន្ត។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចមូលដ្ឋាន ក៏ចុះទៅដល់កន្លែងកើតហេតុ រួចនាំខ្លួនជនសង្ស័យខាងលើមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីសួរនាំបន្ថែម និងធ្វើតេសទឹកនោម ក៏រកឃើញមានសារធាតុញៀនផងដែរ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

Loading...