ស្ត្រីពោះធំម្នាក់ ជាអនិកជនខ្មែរ-អេស្ប៉ាញ មានវិបត្តិផ្ទួនៗពេក សុញគំនិត គិតមិនចេញ ចាក់ស្រេះបេះមិនចេញ ធុញទ្រាន់នឹងជីវិត សម្រេចចិត្ត ចុះជ្រមុជទឹកសម្លាប់ខ្លួន

August 15, 2019 52

ភ្នំពេញ ៖ ស្ត្រីពោះធំម្នាក់ ជាអនិកជនខ្មែរ-អេស្ប៉ាញ មានវិបត្តិផ្ទួនៗពេក សុញគំនិត គិតមិនចេញ ចាក់ស្រេះបេះមិនចេញ ធុញទ្រាន់នឹងជីវិត បានសម្រេចចិត្តមកចុះជ្រមុជទឹកសម្លាប់ខ្លួន តែត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ ប្រាប់ប្រជាការពារសន្តិសុខ ចុះទៅចាប់ឃាត់បានទាន់ពេលវេលា និងជួយលួងលោម នាំកន្លែងមានសុវត្ថិភាព ដើម្បីធ្វើការសាកសួរដំណើររឿង។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៩៖២០នាទីយប់ ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមាត់ទន្លេ ជិតកន្លែងព្រះអង្គដង្កើ មុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងស្ត្រីខាងលើ ជាអនិកជនខ្មែរ-អេស្ប៉ាញ មានប្តីជាជនជាតិអេស្ប៉ាញ មានកូន៣នាក់ និងមានផ្ទៃពោះជាង៦ខែផងនោះ ក្រោយពីទិញដីបង់រំលស់ ចំនួន២កន្លែង អស់លទ្ធភាពបង់ការប្រាក់ ម្យ៉ាងកើតមានបញ្ហាក្នុងគ្រួសារផ្ទួនៗពេក សុញគំនិត គិតមិនចេញ ចាក់ស្រេះបេះមិនចេញ ធុញទ្រាន់នឹងជីវិត ទើបមានចេតនាប៉ុនប៉ងចុះទឹកជ្រមុជសម្លាប់ខ្លួន តែមិនបានសម្រេច ខណៈដែលចុះចូលក្នុងទឹកហើយ ប្រជាការពារសន្តិសុខឃើញទាន់ចុះទៅចាប់ឃាត់នាំឡើងគោកវិញ។

តាមពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីពោះធំខាងលើ ដើរបណ្តើរយំរៀបរាប់ ពីខ្សែជីវិតរបស់ខ្លួន ដ៏កម្សត់បណ្តើរ ចុះទៅក្នុងទឹកទន្លេ មុខព្រះអង្គដង្កើ ឃើញសភាពមិនស្រួល ត្រូវបានសន្តិសុខចុះទៅចាប់ឃាត់តែម្ដង៕

Loading...