អស់លក្ខណ៍ត្រឹមនេះ! ឆក់១២ដង សម្រេចទាំងអស់ ចុងក្រោយត្រូវសមត្ថកិច្ចចាប់វាយខ្នោះ បញ្ជូនចូលគុក

August 15, 2019 81

ភ្នំពេញ ៖ កម្លាំងការិយាល័យស្រាវជ្រាវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០ នាទី នៅចំណុចមុខផ្ទះលេខ៣៩ ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់ចំនួន១២ករណី)។

ករណីទី១- អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា (ឆក់កាបូបស្ពាយ បណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូ រងរបួសធ្ងន់ធ្ងរ) នៅចំណុចមុខហាងគ្រួសារកក់ក្តៅ ផ្ទះលេខ១៥៣E០ ផ្លូវមុន្នីរ៉េត ក្រុមទី៤៩ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៦និង១០នាទី មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៩៤ ដ.ច.ន ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ចេញដោយលោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ តាក់ គឹមជ្រី ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅផ្ទះលេខ៤៥អា ផ្លូវលេខ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់ កាបូបស្ពាយពណ៌ស៊ីជម្ពូ ចំនួន១ មិនដឹងចំនួនប្រាក់ដែលបាត់បង់, ទូរស័ព្ទមួយគ្រឿង ម៉ាក OPPO ស៊ីមកាតលេខ ០៧០-៦៩៧-៣៣៣។

ករណីទី២- អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបក្រវ៉ាត់ចង្កេះពណ៌ខ្មៅ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤D ផ្លូវលេខ២០១ ក្រុម១០ ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១និង០៥នាទី ជនរងគ្រោះមានឈ្មោះ ខូវ ស៊ីវអាង ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៦អា ផ្លូវលេខ២០១ ក្រុមទី១០ ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់៖ កាបូបក្រវ៉ាត់ចង្កេះ ចំនួន១, ប្រាក់ដុល្លារជាង១០០០ដុល្លារអាមេរិក, ប្រាក់រៀល ចំនួន២.៨០០.០០០រៀល, ប្រាក់បាតថៃ ចំនួន៣៥០០បាត, ទូរស័ព្ទដៃ ចំនួន២គ្រឿង ម៉ាកអាយហ្វូនស៊ិចផ្លើសអេស ពណ៌ផ្កាឈូក ស៊ីមកាតលេខ ០១២ ៥៤០២៣១ និងម៉ាកអាយហ្វូនស៊ិច ពណ៌ខ្មៅ ស៊ីមកាតលេខ ០១១ ៣១៨០២៤ និងសម្ភារៈមួយចំនួន។

ករណីទី៣- អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ត្នោត ម៉ាក LV) នៅចំណុចមុខឃ្លាំងលក់រថយន្តលេខ៥៦៦ ផ្ទះលេខ៤៧៤ ផ្លូវលេខ២៣០ ក្រុម២៧ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៩ និង៤១នាទី ជនរងគ្រោះមានឈ្មោះ ជឹម តុលា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីរាជការ ស្នាក់នៅផ្ទះលេខ ៦៥២អឺ០អឺ១ ផ្លូវលេខ១២៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់៖ កាបូបដៃ ពណ៌ត្នោត ម៉ាក LV ចំនួន១, កាសប្លូធូទូរស័ព្ទ ពណ៌ខ្មៅ ចំនួន១, អាវុធខ្លី ម៉ាក SMITH WESSON លេខ MPZ៧១៩២ ផលិតនៅប្រទេសអាមេរិក បង់ចំនួន១ មានគ្រាប់ចំនួន១០គ្រាប់។

ករណីទី៤- អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ស) ប្រព្រឹត្តនៅចំណុចចុងស្ពានអាកាសផ្សារដីហុយ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៤និង១០នាទី។

ករណីទី៥- អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌សាច់អុចៗ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤២ ផ្លូវលេខ១៨២ ភូមិ៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៦និង០០នាទី ជនរងគ្រោះមានឈ្មោះ តុប ភីរុន ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ១១ ផ្លូវមុន្នីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់៖ កាបូបដៃ ពណ៌សាច់អុចៗ ចំនួន១, លិខិតឆ្លងដែនចំនួន១, ទូរស័ព្ទដៃ ម៉ាក OPPO ចំនួន១, ប្រាក់ដុល្លារ ចំនួន១៣០០ដុល្លារអាមេរិក, ប្រាក់បាតថៃ ចំនួន ៣៦០០បាត, ប្រាក់រៀល ចំនួន៣០ម៉ឺនរៀល។

ករណីទី៦- អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃ ពណ៌ពងមាន់ ដៃពណ៌ស) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ០១ ផ្លូវលេខ៦០០ ក្រុមទី៥៣ ភូមិ១២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣៥នាទី ជនរងគ្រោះមានឈ្មោះ រស់ សុផល ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់៖ កាបូបយួរដៃ ពណ៌ពងមាន់ ដៃពណ៌ស ចំនួន១, ទូរស័ព្ទដៃ ម៉ាក IPhone7Plus ពណ៌ទឹកប្រាក់ ចំនួន១គ្រឿង, ទូរស័ព្ទដៃម៉ាក Samsung ស៊ីមពីរ ពណ៌ទឹកប្រាក់ចំនួន១, ប្រាក់ដុល្លារ ចំនួន៣០០០ដុល្លារអាមេរិក, ប្រាក់រៀល ចំនួន២.០០០.០០០រៀល, ចិញ្ចៀនពេជ្រ ចំនួន១វង់ (មានដាំត្បូងចំនួន៣គ្រាប់ ត្បូងនៅចំកណ្តាលទំហំ៨លី ត្បូងសងខាងចំនួន២គ្រប់ ក្នុងមួយគ្រាប់ៗទំហំ៤លី), បណ្ណ័សម្គាល់យានយន្ត ចំនួន១សន្លឹក, បណ្ណ័បើកបររថយន្ត ចំនួន១សន្លឹក, អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ចំនួន១សន្លឹក, កូនកាបូបដៃ ពណ៌ខ្មៅ ចំនួន១។

ករណីទី៧- អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ ម៉ាកអាយហ្វូន៦ផ្លឹស ពណ៌ទឹកប្រាក់) នៅចំណុចគល់ស្ពាន៥មករា សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៨និង០០នាទី។

ករណីទី៨- អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបក្រវ៉ាត់ចង្កេះ) នៅចំណុចមុខខារ៉ាអូខេ នគរសំរឹទ្ធ ផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១២និង០០នាទី។

ករណីទី៩- អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ ម៉ាកអាយហ្វូន ៧ផ្លឹស ពណ៌ទឹកប្រាក់) នៅចំណុចមុខវិទ្យាល័យសន្ធរម៉ុក ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៩និង០០នាទី។

ករណីទី១០- អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ ម៉ាកសាំសុង ពណ៌ខ្មៅ) នៅចំណុចម្តុំផ្សារដេប៉ូផ្លូវនេរុហ៍ សង្កាត់ផ្សារដេទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៤និង០០នាទី។

ករណីទី១១- អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ ម៉ាក OPPO F11 ពណ៌ខ្មៅ) នៅចំណុចម្តុំកន្លែងលក់ម្ជូរផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៦និង០០នាទី។

ករណីទី១២- អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ ម៉ាកអាយហ្វូន ៧ផ្លឹស ពណ៌ទឹកប្រាក់) នៅចំណុចមុខកន្លែងលក់ផ្លែឈើ ស្រីមុំ ផ្លូវលេខ២៧៤ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៦និង៣០នាទី។

សមត្ថកិច្ចបន្តថា ជនសង្ស័យមានឈ្មោះ បូ ហ៊ាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខមិនចាំ ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ជនសង្ស័យត្រូវការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

Loading...