មនុស្សស្រីដែលមិនធ្លាប់រួមភេទសោះ អាចនឹងកើតរឿងទាំងនេះ ចំពោះទ្វារមាស

August 15, 2019 44

សុខភាព ៖ បើយើងនិយាយដល់ការរួមភេទ វាពិតជាមានមនុស្សជាច្រើន បានអនុវត្តវារួចទៅហើយ ដោយសារតែវាធ្វើឲ្យមនុស្សមានភាពរីករាយ ដោយពួកគេអាចនឹងធ្វើដោយម្នាក់ឯងផង ឬមានដៃគូផង។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលមានភាពសកម្មខាងផ្លូវភេទ ក្រៅពីជួយឲ្យមានសុខភាពល្អ និងជីវិតពោរពេញទៅដោយភាពរីករាយ វាក៏មានអត្ថប្រយោជន៍ផ្សេងៗ ទៀតជាច្រើនដែរដូចជា៖

ទី១- បន្ថយស្រ្តេស, ទី២- បញ្ចុះសម្ពាធឈាម, ទី៣- បង្កើនមុខងារប្រព័ន្ធភាពស៊ាំ, ទី៤- បន្ថយការប្រឈមនឹងជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល, ទី៥- ជួយរំលាយជាតិខ្លាញ់, ទី៦- មានអារម្មណ៍ថា ជីវិតមានសុភមង្គលខ្លាំង និងរីករាយ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមែនស្រ្តីគ្រប់រូបអាចនឹងមានជីវិតពោរពេញទៅដោយភាពសកម្មខាងផ្លូវភេទនោះទេ។ ពេលខ្លះ ជីវិតគេបែរជានៅឆ្ងាយពីការរួមភេទទៅវិញ។ រឿងនេះអាចដោយសារតែពួកគេមិនមានពេលវេលាគ្រប់គ្រប់គ្រាន់ មិនមានអារម្មណ៍ មិនអាចរកដៃគូដែលស័ក្តិសម ឬទាក់ទងនឹងជំនឿសាសនា និងទំនៀមទម្លាប់ជាដើម។ ថ្វីបើហេតុផលនាំឲ្យមិនអាចរួមភេទបាន មានខ្លះអាចទទួលយកបាន និងខ្លះមិនអាចក៏ដោយ តែវានឹងអាចធ្វើឲ្យមានរឿងមួយចំនួន កើតឡើងលើទ្វារមាសរបស់ស្រ្តីនៅពេលពួកគេមិនបានរួមភេទសោះ ឬឈប់រួមភេទតែម្តង។

ទី១- សម្រាប់ស្រ្តីដែលរួមភេទជាលើកដំបូង តែងតែមានអារម្មណ៍មិនស្រួល ឬឈឺចាប់ខ្លាំង ប៉ុន្តែនៅពេលពួកគេខានរួមភេទយូរនោះ វាក៏មានអារម្មណ៍បែបនេះម្តងទៀតដែរ ដោយសារតែសាច់ដុំ ក្នុងទ្វារមាសគាំងរឹងជាប់។

ទី២- ក្រោយពីទ្វារមាសមិនបានរួមភេទរយៈពេលយូរមក សាច់ដុំក្នុងទ្វារមាសចាប់ផ្តើមកន្ត្រាក់ និងរួមតូចជាងមុនរហូតសឹងតែមិនអាចដាក់ម្រាមដៃចូលទៀតផង។

ទី៣- ក្រោយពីតមការរួមភេទរយៈពេលយូររួចមក ចំណង់ផ្លូវភេទអ្នកក៏នឹងបាត់បង់ទៅតាមគ្នាផងដែរ។

ទី៤- ទ្វារមាសទៅជាស្វិតវិញ ដែលរឿងនេះភាគច្រើនកើតឡើងលើស្រ្តីដែលជិតរ៉ាំងរដូវ និងមានកូនគ្រប់គ្រាន់ ព្រមទាំងលែងគិតអំពីការរួមភេទបន្តទៀត៕

ប្រភព៖ www.health.com.kh

Loading...