មេបញ្ជាការអាមេរិក៖ មន្ទីរបញ្ចកោណ នឹងមិនបន្ថយប្រតិបត្តិការ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះទេ

August 15, 2019 59

វ៉ាស៊ីនតោន ៖ មេបញ្ជាការ របស់កងកម្លាំងសហរដ្ឋអាមេរិក និងអង្គការណាតូ ប្រចាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានធ្វើការបដិសេធច្រានចោលនូវសេចក្តីរាយការណ៍នានា ដែលថា មន្ត្រីបញ្ចកោណនឹងបន្ថយប្រតិបត្តិការ នៅក្នុងប្រទេសតំបន់មជ្ឈិមបូព៌ា ដែលខ្ទេចខ្ទាំ ដោយសារសង្គ្រាមមួយនេះ។

សេចក្តីរាយការណ៍ទាំងនោះ បាននិយាយថា យោធាសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានឈប់ផ្តល់ការណែនាំកងកម្លាំង ការពារជាតិនិងសន្តិសុខជាតិ អាហ្វហ្គានីស្ថាន និងដាក់កម្រិតដែនកំណត់ ប្រតិបត្តិការប្រយុទ្ធ ជាផ្នែកនៃសេចក្តីលម្អិត បច្ចេកទេសនៃកិច្ចព្រមព្រៀង ដែលចរចាគ្នា ជាមួយពួកតាលីបង់ ហើយសកម្មភាព បែបនេះ នឹងកាត់បន្ថយវត្តមាន អាមេរិក នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ឲ្យនៅសល់ត្រឹមតែទ័ព ពីរបីពាន់ប៉ុណ្ណោះ។

នាយឧត្តមសេនីយ៍ កងទ័ពអាមេរិក លោក Scott Miller ជាមេបញ្ជាការបេសកកម្មគាំទ្រ សេចក្តីសម្រេចណាតូ បានហៅសេចក្តីរាយការណ៍ ទាំងអស់នោះ ថាជាមិនត្រឹមត្រូវនិង ជាការប៉ាន់ស្មាន ដោយលោកថ្លែងថា ចរិតលក្ខណៈនៃការផ្លាស់ប្តូរ ចំពោះអាជ្ញាធរនិងប្រតិបត្តិការរបស់យើង មិនមានមូលដ្ឋាន ពិតប្រាកដ។ យើងគ្មានបទបញ្ជា បែបនោះទេ ហើយក៏មិនបានធ្វើការផ្លាស់ប្តូរ បែបនោះដែរ៕

Loading...