ចង់បានអាយុវែង គ្មានអ្វីស្រួលជាងផ្លាស់ប្តូរ របបអាហារផ្តល់សុខភាពឡើយ!

August 16, 2019 513

សុខភាព ៖ អាហារដើរតួនាទីដ៏សំខាន់មួយ សម្រាប់ជីវិតរស់នៅយើងគ្រប់គ្នា ព្រោះវាផ្តល់ថាមពលសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែតើអ្នកមានដឹងទេថា គួរតែញ៉ាំអាហារអ្វី ទើបធ្វើឲ្យអាយុវែង? មានកន្លែងច្រើនណាស់នៅលើលោកយើងនេះ ដែលប្រជាជនអាចរស់នៅរហូទដល់ចាប់ពី៩០ឆ្នាំឡើងទៅ ដូចជា ទីក្រុង Okinawa ប្រទេសជប៉ុនជាដើម។

តើការផ្លាស់ប្តូរបបអាហារបែបនេះ ដែលអាចជួយបង្កើនអាយុរបស់មនុស្សយើងបាន? ខាងក្រោមនេះ គឺជារឿងមួយចំនួនដែលអ្នកគួរតែកត់ចំណាំ និងធ្វើតាមឲ្យខានតែបានបើសិនជាចង់បានអាយុរស់នៅកាន់តែច្រើន៖

ទី១- ចូរញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ព្រោះវាជាប្រភពនៃជីវជាតិ និងជាតិសរសៃដែលរាងកាយ ត្រូវការដើម្បីកម្ចាត់ជាតិពុលពីក្នុងរាងកាយ ហើយក៏មិនបាច់ភ័យថាឡើងទម្ងន់ដែរ។

ទី២- អាចញ៉ាំស្រាខ្លះ ជាពិសេសស្រាក្រហមតែម្តង ព្រោះវាជួយបង្ការជំងឺបេះដូងសរសៃឈាម និងសម្រួលដល់កូឡេស្តេរ៉ុលក្នុងឈាមទៀត។ សម្រាប់បុរសអាចញ៉ាំត្រឹម ២កែវក្នុងមួយថ្ងៃ និងស្រ្តីត្រឹមតែមួយកែវបានហើយ។

ទី៣- គ្រាប់ធញ្ញជាតិ ឬគ្រាប់ផ្លែឈើមានជីវជាតិ និងជាតិសរសៃខ្ពស់ ដូច្នេះ វាពិតជាល្អសម្រាប់សុខភាពបេះដូង និងពោះវៀន។

ទី៤- ផ្លែឪឡឹក មានសារធាតុ Lycopene ខ្ពស់ ដែលអាចប្រឆាំងនឹងជំងឺមហារីក និងបង្ការជំងឺបេះដូងជាច្រើនថែមទៀតផង។

ទី៥- វត្តមានរបស់សារធាតុ Polyphenols ក្នុងសូកូឡាពណ៌ខ្មៅ មិនត្រឹមតែជួយបង្កើនភាពបត់បែនរបស់កោសិកាគ្រាប់ឈាមប៉ុណ្ណោះទេ តែក៏អាចបញ្ចុះសម្ពាធឈាមបានដែរ។ ចូរប្រាកដថា អ្នកបានញ៉ាំវាតែមួយដុំតូច បានហើយក្នុងមួយថ្ងៃ។

ការផ្លាស់ប្តូររបបអាហារដើម្បីមានសុខភាពកាន់តែល្អ ពិតជាអាចជួយឲ្យជីវិតរស់នៅបានកាន់តែយូរ ព្រោះតែអ្នកកំពុងតែប្រើវិធីជាច្រើនដើម្បីការពារខ្លួនពីជំងឺគ្រប់ប្រភេទ៕

ប្រភព៖ www.health.com.kh

Loading...