មេដឹកនាំដ៏សំខាន់ម្នាក់ របស់ក្រុមឧទ្ទាមតាលីបង់ ត្រូវបានសម្លាប់ នៅភាគខាងកើតអាហ្វហ្គានីស្ថាន

August 17, 2019 69

អាហ្វហ្គានីស្ថាន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះថា មេដឹកនាំដ៏សំខាន់មួយរូបរបស់ក្រុមឧទ្ទាមតាលីបង់ ត្រូវបានសម្លាប់នៅខេត្តភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។

យោធាមួយរូប បានថ្លែងឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលប្រកាសឲ្យដឹងនៅថ្ងៃសុក្រនេះថា មេបញ្ជាការដ៏សំខាន់ម្នាក់ របស់ក្រុមតាលីបង់ ដែលទទួលបន្ទុកជាប្រធានក្រុមប្រតិបត្តិការយោធា នៅខេត្តភាគខាងកើត Logar ឈ្មោះ Mawlawi Qudratullah ត្រូវបានសម្លាប់ហើយ។

ចំពោះករណីមេបញ្ជាការដ៏សំខាន់របស់ក្រុមតាលីបង់ដែលត្រូវបានសម្លាប់នេះ មិនទាន់មានការធ្វើអត្ថាធិប្បាយណាមួយចេញពីក្រុមតាលីបង់នៅឡើយទេ។

ប្រភពច្បាស់ការណ៍ដែលបញ្ជាក់ពីការសម្លាប់មេបញ្ជាការរូបនេះ ក៏មិនទាន់មានព័ត៌មានលម្អិតនៅឡើយដែរ៕

Loading...