ដើម្បីកុមារកម្ពុជា! យុទ្ធនាការជិះកង់ របស់ក្រសួងសាធារណការ ជួយមន្ទីរពេទ្យគន្ធបុប្ផា បានជិត១០ម៉ឺនដុល្លារហើយ

August 17, 2019 46

សៀមរាប ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកយុទ្ធនាការ ជិះកង់ប្រមូលថវិកា ទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា បានជាង ៩៥.៤៣២,០០ដុល្លារ ដើម្បីឲ្យមន្ទីរពេទ្យគន្ធបុប្ផា មានដំណើរការជានិរន្តរ៍។ យុទ្ធនាការជិះកង់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ធ្វើឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ បានចេញដំណើរពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ឆ្វែលតាមវង់តូចនៃតំបន់អង្គរ ដែលមានចម្ងាយសរុប២៨,៦គីឡូម៉ែត្រ។

ជាងនេះទៅទៀត យុទ្ធនាការជិះកង់របស់ក្រសួង ធ្វើឡើងមិនត្រឹមតែ ដើម្បីប្រមូលថវិកា ទ្រទ្រង់មូលនិធិមន្ទីរ ពេទ្យគន្ធបុប្ផាទេ តែបានបង្កើនសុខភាព បង្កើតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការប៉ុណ្ណោះទេ ក៏ត្រួតពិនិត្យ ស្ថានភាពផ្លូវ នៅតាមគោលដៅសំដៅ សហការជាមួយអាជ្ញាធរដែនដី និងអាជ្ញាធរអប្សរា រិះរកនីតិវិធីថែទាំ និងជួសជុលឲ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា មន្ទីរពេទ្យមន្ទីរពេទ្យគន្ធបុប្ផា បានជួយសង្គ្រោះកុមារកម្ពុជា និងស្រ្តីមានផ្ទៃពោះរាប់ម៉ឺននាក់ ក្នុងមួយឆ្នាំៗ ដែលកុមារទាំងនេះ ជាទំពាំងស្នងឬស្សី ដ៏មានសក្ដានុពល សម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ៕

Loading...