BREAKING NEWS៖ នារីម្នាក់ បានលោតសម្លាប់ខ្លួន ពីចំណតរថយន្ត នៃអគារផ្សារទំនើប AEON2 នៅខណ្ឌសែនសុខ

August 17, 2019 373

ភ្នំពេញ ៖ មានករណីនារីម្នាក់ បានលោតសម្លាប់ខ្លួនពីចំណតរថយន្ត នៃអគារផ្សារទំនើប AEON 2 ខណ្ឌសែនសុខ ជាន់ទី៣ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ដោយមិនដឹងមូលហេតុ។

ករណីមនុស្សលោតសម្លាប់ខ្លួនខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជា១២ថ្ងៃត្រង់ ថ្ងៃសៅរ៍ ២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចចំណតរថយន្ត នៃអគារផ្សារទំនើប AEON2 ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នារីរងគ្រោះ មិនទាន់ស្គាលអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានអាយុជាង២០ឆ្នាំ ពាក់អាវយឺតដៃខ្លី ពណ៌ផ្កាឈូក ខោជើងវែង៕

Loading...