ផ្លែឈើ៣ប្រភេទនេះ អាចជួយបំប៉នខួរក្បាល

August 20, 2019 48

សុខភាព ៖ បញ្ហាខួរក្បាល គឺជារឿងសំខាន់ណាស់ សម្រាប់មនុស្សម្នាក់ៗ ពីព្រោះវាមិនត្រឹមតែជួយដោះស្រាយនូវរាល់ឧបសគ្គទាំងឡាយ ដែលចូលមកធ្វើការរារាំងដល់យើងប៉ុណ្ណោះទេ ជាងនេះទៅទៀត ខួរក្បាលជួយធ្វើឲ្យចង់ចាំនូវអ្វីៗគ្រប់បែបយ៉ាង ចាប់តាំងពីយើងដឹងក្តី រហូតដល់បច្ចុប្បន្ន។

ទន្ទឹមនឹងនេះដែរ វានឹងត្រូវប្រឈមនឹងគ្រោះថ្នាក់គ្រប់បែបយ៉ាង ពីមជ្ឈដ្ឋានទូទៅ ជាពិសេសពពួកអាហារ ដែលគ្មានប្រយោជន៍ និងគ្មានសារធាតុសម្រាប់ចិញ្ចឹមខួរក្បាល។ ដូចនេះ ដើម្បីឲ្យខួរក្បាលកាន់តែមានប្រសិទ្ធភាព ក្នុងការគិត និងការបំប៉នសុខភាពវា អ្នកគប្បីជ្រើសរើសប្រភេទផ្លែឈើ ដូចខាងក្រោមនេះ ព្រោះវាសុទ្ធតែជាប្រភពផ្តល់ថាមពលបំប៉នខួរក្បាល យ៉ាងមានប្រសិទ្ធភាព។

ផ្លែឈើដែលដើរទួនាទីសំខាន់ក្នុងរឿងនេះ ចំណាត់ថ្នាក់ជាម្ចាស់ទៅលើ ចេក ក្រូច និង ផ្លែប៉ោម ដែលយើងបានស្គាល់ និងតែងតែសទទួលទានជារៀងរាល់ថ្ងៃនេះឯង។ ពីព្រោះបើយោងតាមការអះអាងរបស់អ្នកសិក្សាស្រាវជ្រាវ នៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា ផ្លែឈើទាំង៣យ៉ាងនេះ វាមានគុណសម្បត្តិ ក្នុងការលាងជាតិពុល ដែលជាហេតុធ្វើឲ្យប្រព័ន្ធខួរក្បាល បាត់បង់ការចងចាំ និងជួយឲ្យការពារ ជំងឺផភ្លេចភ្លាំងច្រើន។

លើសពីនេះទៀតជួយព្យាបាល និងកាត់បន្ថយជំងឺញ័របានទៀតផង។

ប៉ុន្តែប្រសិនបើលោកអ្នកចង់ទទួលទានឲ្យបាននូវលទ្ធផលគាប់ប្រសើរ ដូចដែលអ្នកបានប៉ងទុកនោះ អ្នកគប្បីទទួលនូវផ្លែឈើទាំង៣មុខនេះ ឲ្យបានជាប្រចាំ ទើបអ្វីដែលអ្នកសង្ឃឹមនោះ បានសំរេចដូចបំណង៕

Loading...