ប៉ូលិសព្រហ្មទណ្ឌ បង្ហាញមុខជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពប្លន់ដោយអាវុធខ្លី នៅក្នុងរាធានីភ្នំពេញ

August 20, 2019 86

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យ២នាក់ ក្នុងចំណោម៣នាក់ ពាក់ព័ន្ធនិងករណីប្លន់ប្រដាប់អាវុធ ដកហូតម៉ូតូ២គ្រឿង ១គ្រឿងរបស់ជនរងគ្រោះ និងដកហូតកាំភ្លើងខ្លី ម៉ាក់ K៥៩ មួយដើមផងដែរ។

បើតាមចម្លើយសាភាពពីជនសង្ស័យ បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៦និង៣០នាទី ជនសង្ស័យឈ្មោះ សុច ច័ន្ធ (ហៅ និន) បានធ្វើសកម្មភាពឆក់កាបូបស្ពាយប្រដាប់ដោយអាវុធខ្លី នៅចំណុចផ្ទះលេខ៤៩៤ អឺ0 ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ដោយជនសង្ស័យបានជិះម៉ូតូ ម៉ាក zoomer x ពណ៌ស-ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR- 3436 ដោយមានអាវុធខ្លីមួយដើម ម៉ាក K៥៩ មានចំនួន៨គ្រាប់ ជនសង្ស័យបានជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ឃើញជនរងគ្រោះកំពុងឈរនៅជិតម៉ូតូម៉ាក PCX ពណ៌ស បានកាន់កាបូបដាក់លើម៉ូតូ ភ្លាមនោះ ជនសង្ស័យក៏បានធ្វើសកម្មភាពជិះម៉ូតូទៅជិតឆក់កាបូបពីជនរងគ្រោះបានសម្រេច រួចជិះម៉ូតូគេចខ្លួន ជនរងគ្រោះបានស្រែកឆោឡោ ពេលនោះប្ដីជនរងគ្រោះបានឮក៏បានទាញម៉ូតូដេញតាមសង្ស័យ រហូតដល់ចំណុចមុខផ្ទះលេខ១៦៩អឺ០ ផ្លូវលេខ៣៣៦ សង្កាត់វាលវង់ ខណ្ឌ៧មករា ក៏តាមទាន់ហើយយកជើងធាក់ម៉ូតូជនសង្ស័យ បណ្ដាលឲ្យដួលទាំងអស់គ្នា ភ្លាមនោះ ប្ដីរបស់ជនរងគ្រោះ ក៏បានទាញកាបូបបានពីជនសង្ស័យបានវិញ រីឯជនសង្ស័យបានទុកម៉ូតូខ្លួនចោល រត់លើកម៉ូតូរបស់ជនរងគ្រោះ ម៉ាក pcx រត់បានប្រហែលជា៣០ម៉ែត្រ ជនរងគ្រោះបានចុចតេឡេបញ្ជាឲ្យរលត់ម៉ាស៊ីន ជនសង្ស័យបានដួលម៉ូតូ ជ្រុះកាំភ្លើងទៅលើថ្នល់ រួចរើសវិញ ហើយបាញ់សំដៅទៅជនរងគ្រោះ ចំនួន២គ្រាប់ តែចេញបានមួយគ្រាប់ ប៉ុន្តែមិនត្រូវជនរងគ្រោះនោះទេ។

បន្ទាប់ពីបាញ់ជនរងគ្រោះរួចជនសង្ស័យក៏បានកាន់អាវុធខ្លីរត់តាមផ្លូវលេខ២១៥ សង្កាត់វាល់វង់ ដល់ចំណុចមុខភោជនីយដ្ឋានប៉ៃហឺ ក៏ឃើញជនរងគ្រោះ២នាក់ ប្រុសម្នាក់ ស្រីម្នាក់ កំពុងជិះម៉ូតូឌុបគ្នា ម៉ាក moove ពណ៌ខ្មៅផ្ទៃមេឃ ស៊េរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GY-2324 ជនសង្ស័យក៏បានយកអាវុធខ្លីភ្ជង់ទៅលើជនរងគ្រោះបានសម្រេច រួចជិះគេចខ្លួនបាត់។ រហូតដល់ថ្ងៃទី១៨ នៅវេលាម៉ោង ៧៖៣០នាទី ខាងការិយាល័យ សហការជាមួយនគរបាលប៉ុស្តិ៍ផ្សារថ្មី១ បានឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើ ដោយដកហូតម៉ូតូmoove មកវិញផងដែរ។ បន្ទាប់ពីឃាត់ខ្លួនបក្ខពួកបាន២នាក់រួចមក កម្លាំងការិយ៉ាល័យ បានធ្វើការស្រាវជ្រាវរហូតបានឃាត់ខ្លួនជនដៃដល់តែម្តង។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ សុច ចន្ធ័រិន (ហៅ ហ្និន) ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជាសន្តិសុខ ស្នាក់នៅផ្ទះជួល ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ទី២-ឈ្មោះ សំ បណ្ឌិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១អឺ២ ផ្លូវ១៤២ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ទី៣-ឈ្មោះ កែវ វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះមានឈ្មោះ ថៃ រតនា ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់បុរីពិភពថ្មី ខណ្ឌដង្កោ។

ក្រោយពីធ្វើការបង្ហាញមុខរួច កម្លាំងការិយាល័យបានបញ្ចូនក្រុមជនសង្ស័យខាងលើ ទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Loading...