ផ្អើលទាំងយប់! ទុស្សេកង្ហាល់ ឆេះពូកក្នុងបន្ទប់ឡៅតឿជាន់ទី២ ផ្ទះល្វែង បណ្តាលឲ្យរបួសរលាកដៃជើងបុរស២នាក់

August 21, 2019 87

ភ្នំពេញ ៖ ទុស្សេកង្ហាល់ឆេះរាលដាលដល់ពូកដេកក្នុងបន្ទប់ឡៅតឿជាន់ទី២ ផ្ទះល្វេង បង្កឲ្យមានកាភ្ញាកផ្អើលដល់សមត្ថកិច្ច និងប្រជាពលនាំគ្នាចូលទៅជួយយកបំពង់អន្លត់អគ្គិភ័យបាញ់ពន្លត់អស់ជាច្រើនបំពង់ និងបណ្តាលឲ្យបុរសអ្នកជិតខាង២នាក់ ចូលទៅជួយរងរបួសរលាកដៃជើង។ ហេតុការណ៍បង្កឲ្យមានកាភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចបន្ទប់ឡៅតឿជាន់ទី២ ផ្ទះល្វេងលេខ៦៥៦ ផ្លូវលេខ២៥៣ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមការៀបរាប់ពីអ៊ុស្រីម្ចាស់ផ្ទះ បានឲ្យដឹងថា មុនពេលកើតហេតុ កូនស្រីរបស់គាត់កំពុងសម្រាកនៅបន្ទប់កើតហេតុខាងលើ ខណៈដល់ម៉ោងកើតហេតុ កូនស្រីរបស់គាត់របានរត់ចេញមកក្រៅ ហើយស្រែកប្រាប់ថា ទុស្សេកង្ហាល់ចេញជាអណ្តាតភ្លើងឆេះរាលដាលដល់ពូកកំពុងដេក ភ្លាមៗនោះ ម្ចាស់ផ្ទះស្រែកឆោឡោផ្អើលដល់អ្នកជិតខាង រាយការណ៍ដល់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ បានយកបំពង់ពន្លត់អគ្គិភ័យបាញ់អស់ជាច្រើនបំពង់ ទើបបានរលត់ទៅវិញភ្លាមៗ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ចំពោះករណីអគ្គិភ័យខាងលើនេះ បណ្តាលខូចខាតសម្ភារៈមួយចំនួន និងរងរបួសបុរសពីរនាក់ ជាអ្នកជិតខាងចូលទៅជួយ៕

Loading...