ម៉ូតូ៣គ្រឿង បោលបុកបន្តកន្ទុយគ្នា ហើយជ្រុលទៅបុកនិងរថយន្ត១គ្រឿងទៀត បណ្ដាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ នៅខណ្ឌសែនសុខ

August 21, 2019 56

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈមានម៉ូតូ៣គ្រឿង បានបុកបន្តកន្ទុយគ្នា ហើយជ្រុលទៅបុកនិងរថយន្ត១គ្រឿងទៀត បណ្ដាលឲ្យរងរបួសធ្ងន់៣នាក់ និងខូចខាតរថយន្ត និងម៉ូតូយ៉ាងដំណំ កាលវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនដំបូងគេឃើញម៉ូតូ ម៉ាកCPX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DD-9978 បើកបរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន បានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K-6968 ទិសដៅស្របគ្នា ដួលបោកទៅប៉ះរថយន្តហាយឡែនឌ័រ១គ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AM-7268 បើកបរបញ្ជាស់ទិសគ្នា ភ្លាមនោះ ក៏មានម៉ូតូ១គ្រឿងទៀត ម៉ាក Exceiter ពណ៌ខៀវ គ្មានស្លាកលេខ បានបុកម៉ូតូ ខណៈម៉ូតូខ្ទាតពីរយន្តព្រមគ្នាទាំង៤គ្រឿងតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកើតហេតុ ក៏បានធ្វើការទំនាក់ទំនងទៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការគូសវាស់វែងយករថយន្ត និងម៉ូតូបង្ក ទៅរក្សាទុករចាំការដោះស្រាយគ្នាពេលក្រោយ៕

Loading...